គាថាទី ១៦ |
☸️សម័យមួយ ព្រះមានព្រះភាគទ្រង់គង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធនូវភិក្ខុ៣០រូប អ្នកនៅក្នុងដែនបាឋេយ្យៈ ទើបត្រាស់នូវព្រះគាថានេះថា៖
មហុត្តម្បិ ចេ វិញ្ញូ |
បណ្ឌិតំ បយិរុបាសតិ |
ខិប្បំ ធម្មំ វិជានាតិ |
ជិវ្ហា សូបរសំ យថា ។ |
☸️វិញ្ញូជន បើចូលទៅអង្គុយជិតអ្នកប្រាជ្ញសូម្បីតែមួយរំពេច រមែងយល់រសធម៌ ដោយឆាប់រហ័សដូចអណ្តាតដឹងនូវរសសម្ល ។
ភិក្ខុ សាន សុជា Bhikhu San Sochea
☑️ ជាតិជាឃ្មុំ ហើររងំ ស្វែងបុប្ផា ជួបកាលណា ក៏ស្រវា ក្រេបលំអង យករសជាតិ ដែលពិសិដ្ឋ ក្រៃកន្លង ធ្វើបង្គង ពងនិងញាស់ រស់កូនស្ងួន ។ ☑️ វិញ្ញូជន សុន្ទរ៍គំនិត គិតប្រយោជន៍ មិនបង្ហោច រោចបង្ហិន ប្រយោជន៍ខ្លួន ជួបប្រាជ្ញហើយ មិនព្រងើយ តែងជួបជួន មិនធ្វេសខ្លួន ក្រេបរសធម៌ ល្អបានភ្លាម ។
ដកស្រង់ចេញពីសៀវភៅ ព្រះធម្មបទ៣០គាថា ដោយព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា
🔸Last Updated កំណែចុងក្រោយ on June 27, 2023
Facebook Comments