បាបណិកធម៌

ព្រះត្រៃបិដកជាទីសណ្ឋិតនៅនៃព្រះបរមសាស្ដា….

អ្នកប្រាជ្ញទាំងឡាយបានពោលទុកថា ព្រះត្រៃបិដកជាឃ្លាំងគំនិតនៃវិជ្ជាការផ្សេងៗ មានទាំងនីតិសាស្ដ្រ វេជ្ជសាស្ដ្រ សង្គមសាស្ដ្រ តារាសាស្ដ្រ ហោរាសាស្ដ្រ ពាណិជ្ជសាស្ដ្រ ….. ។ល។

ពាក្យពោលខាងលើនេះគង់មិនពោលហួសពីការពិតទេ
ថ្ងៃនេះ សូមជូនប្រិយមិត្តអ្នកធ្វើជំនួញជួញប្រែទាំងឡាយនូវ “បាបណិកធម៌ ធម៌សម្រាប់អ្នកធ្វើជំនួញ” ទុកសម្រាប់ពិចារណាម្ដង ដើម្បីឱ្យបានទទួលជោគជ័យក្នុងមុខអាជីពរបស់ផងខ្លួន អ្នកធ្វើជំនួញត្រូវប្រកបដោយគុណសម្បិត្តអ្វីខ្លះ? មានព្រះពុទ្ធតម្រាស់បានត្រាស់ទុកដូចតទៅនេះ
—————–

បាបណិកធម៌ ២ (បាបណិកង្គៈ, គោលអ្នកជំនួញ, អង្គគុណរបស់អ្នកជំនួញ – Pāpaikadhamma: qualities of a successful shopkeeper or businessman)

១. ចក្ខុមា មានភ្នែកល្អ (ស្គាល់ទំនិញ, ចេះមើលទំនិញ, ឈ្លាសគិតគូរតម្លៃ ប្រមាណទុនដើម្បីកម្រៃបានច្បាស់លាស់ត្រឹមត្រូវ – Cakkhumā: shrewd)

២. វិធូរោ ជំនាញអាជីវកម្ម (ដឹងប្រភពលក់ដូរ ដឹងសកម្មភាពតម្រូវការរបស់ទីផ្សារ មានសមត្ថភាពក្នុងការចាត់ទិញលក់ ស្គាល់ចិត្តថ្លើមនិងចេះយកចិត្តអតិថិជន – Vidhūro: capable of administering business)

៣. និស្សយសម្បន្នោ (ដល់ព្រមដោយប្រភពទុនជាទីអាស្រ័យ (ជាទីទំនុកទុកចិត្តក្នុងបណ្ដាប្រភពទុនធំៗ អាចរកថវិកាមកបណ្ដាក់ទុន ឬដំណើរការកិច្ចការបានដោយងាយ – Nissayasampanno: having good credit rating)

———————–

បញ្ជាក់ៈ ព្រះពុទ្ធជាម្ចាស់ធ្លាប់សម្ដែងអំពីធម៌សម្រាប់អ្នកលក់ដែរ ខ្ញុំចាំបានតែ ឧត្តានមុខី គឺត្រូវមានមុខទទួលភ្ញៀវ គឺញញឹមរាក់ទាក់រួសរាយស្រស់ស្រាយមានបិយវាចាជាដើម បើថ្ងៃក្រោយរកឃើញ នឹងយកមកផុស្ដជូនសម្រាប់ពិចារណា

អង្គុត្តរនិកាយ តិកនិបាត
ខែកុម្ភៈ ទី១០, ២០១៨

Facebook Comments
Share this article:

Author: បណ្ឌិត ធម្មណាត

ទីប្រឹក្សា គណៈកម្មការ ពុទ្ធិកសមាគមខ្មែរ វត្តខេមររតនារាម Advisor to The Cambodian Buddhist Society of Wat KhemaRaRatanaram