ឯរឿងចៅសននោះ ដើមឡើយមានសាមណេរ ១ អង្គ អ្នកស្រុកគេតែងហៅលោកតាថេន ៗ នោះជានេនខ្ជីខ្ជា លួចមាន់វត្តស្ងោរ ផឹកស្រា ស៊ីបាយល្ងាចតែរឿយ ៗ មានមនុស្ស ៣ នាក់រួមចូលផឹកស៊ីជាមួយផង ។ លុះនៅយូរមក តាថេនរកប្រាក់នឹងទិញស្រាពុំបាន ហើយគិតក្រែងនៅយូរទៅ អ្នកស្រុកគេដឹងថានេនផឹកស្រាគេនឹងបណ្ដេញបំបរចាកអារាម ទើបនិយាយពិគ្រោះគ្នានឹងមនុស្សទាំង…
Category: អត្ថបទគតិលោក
គតិលោក by ឧកញ៉ាសុត្តន្ដប្រីជា ឥន្ទ
ចៅពាលក្លែងភេទជាសង្ឃធ្វើគ្រូមើលស្កន់
ប្រយោជន៍ទៅផ្សេង ៗ ក៏មានដូចនិទានពីមនុស្សម្នាក់គេហោថា ចៅពាលត្បាល់ក្ដឿង មានជារឿងតមកថាកាលនោះ មានមនុស្សស្រីម្នាក់ តាំងលំនៅ ៗ ភូមិសួនចំការ ផ្ទះនោះនៅដាច់ពីគេ នាងនោះមានកូនខ្ចីអាយុប្រហែល ៨-៩ ខែតាំងពីប្ដីស្លាប់ទៅ នាងនោះក៏មេម៉ាយនៅតែជាមួយនឹងបងប្អូន ឯកូនខ្ចីនោះពុំសូវជាចួនកើតរោគគ្រុនស្កន់ជាន់ម្ដង ៗ កើតរីងរៃស្គមលឿងលុះនៅយូរបន្តិចមក មានមនុស្សម្នាក់ដឹងថា នាងមេម៉ាយនោះមានសម្បត្តិច្រើន ទើបវាស្វែងរកមើលចន្លោះឱកាស…
រឿងស្ដេចព្រាបនិងបរិវារ
មានស្ដេចព្រាប ១ នាំបរិវារទៅរកស៊ីនៅទីវាលស្រែ បានឃើញលប់ ដែលនាយព្រានដាក់ហើយ បាចសាចស្រូវអង្ករជានុយ ពួកព្រាបជាបរិវារទាំងឡាយឃើញនុយដូច្នោះ គិតនាំគ្នានឹងចុះស៊ី ។ ឯស្ដេចព្រាបគិតថា ស្រូវអង្ករនេះ ជារបស់រកបានដោយក្រ ចុះហេតុម្ដេច ក៏មនុស្សយកមកបាចសាចចោលរាយពាសដូច្នេះ ទំនងជានុយបញ្ឆោត ឲ្យពួកព្រាបចុះស៊ី ហើយគេនឹងវាត់ចាប់ដោយលប់នេះឯងជាប្រាកដ ស្ដេចព្រាបគិតដូច្នោះហើយ ទើបពោលហាមព្រាបជាបរិវារ មិនឲ្យចុះស៊ីស្រូវនោះឡើយ…
រឿងសត្វសំពោច និងមាន់ចែ
មានសត្វសំពោច ១ ដើរទៅឃើញមាន់ចែទំនៅលើប្រគាបឈើ ហើយសំពោចនោះចង់ស៊ីមាន់ ទើបនិយាយជាកល ឧបាយមុសាវាទថា « នែមាន់ចែជាសំឡាញ់អើយ ! អើឥឡូវអញកាន់ព្រះអាជ្ញា ព្រះមហិស្សរាធិបតី ទ្រង់ត្រាស់ប្រើឲ្យប្រកាសប្រាប់អស់បណ្ដាពួកសត្វ ដែលជាពៀរសត្រូវនឹងគ្នានោះថា ឲ្យព្រមព្រៀងជានឹងគ្នា ចាប់ដើមពីថ្ងៃនេះទៅកុំឲ្យមានសត្វណាយាយីគ្នាឡើយ, នែមាន់ចែ យើងបានសុខសប្បាយហើយ ព្រោះព្រះជាម្ចាស់លោកប្រោសតាំងច្បាប់ថ្មីថា ឲ្យយើងជានឹងគ្នា ឥឡូវនេះ…
លោកគ្រូចៅអធិការនិងសិស្សពីរនាក់
ដកស្រង់ចេញពី គតិលោកភាគទី៥ មានលោកសង្ឃអង្គ ១ ជាចៅអធិការ នាំក្មេងពីរនាក់ជាកូនសិស្សចេញចាកអារាមទៅព្រៃ ដើម្បីនឹងទិញឈើធ្វើកុដិ កូនសិស្សក៏ស្ពាយកញ្ចប់ចង្ហាន់យកទៅ ដើម្បីឆាន់ពេលថ្ងៃត្រង់។ លុះទៅដល់ត្រពាំង ១ មានទឹកដ៏ថ្លាស្អាត មានរុក្ខជាតិដុះជិតជុំ ម្លប់ត្រសុំសប្បាយ ជួនពេលថ្ងៃត្រង់ លោកសង្ឃនោះ ចូលឈប់ប្រារព្ធនឹងឆាន់បាយ ទើបក្មេងទាំង ២ នាក់…
រឿងទន្សាយនិងផ្លែព្នៅ
មានសត្វទន្សាយមួយ ទៅដេកនៅក្រោមដើមព្នៅ ទៀបទីជើងដំបូកមួយ ថ្ងៃនោះមានផ្លែព្នៅមួយទុំ ដល់ពេលក៏ជ្រុះធ្លាក់ចាកទងដល់ដី សព្ទសូរឮប្រោកខ្ទរព្រៃ ។ ឯទន្សាយឮហើយ ក៏ភិតភ័យដោយគិតថាផែនដីស្រុត ទើបស្ទុះក្រោករត់ចេញទៅដោយកំលាំងផ្អើល បោលបោះផ្លោះទៅដល់សំណាក់នៃគោៗ ក៏ស្រែកសួរថា “ទន្សាយអើយ ចៅរត់ខ្លាំងម្ល៉េះ តើដោយមានការអ្វី ? ទន្សាយប្រាប់ថា “បងគោអើយ ! ផែនដីស្រុតហើយ…
ធម៌ដែលគ្រហស្ថត្រូវប្រព្រឹត្ត
សិស្ស. សូមទានមេត្តាប្រោស ពាក្យសុភាសិតប្រដៅថា ឲ្យវៀរក្ដីរកស៊ីក្នុងការមិច្ឆាជីវៈ ឲ្យរកស៊ីតាមផ្លូវសម្មាជីវៈ ផ្លូវមិច្ឆាជីវៈនោះដូចម្ដេចផ្លូវសម្មាជីវៈនោះដូចម្ដេច ?គ្រូ. ឱ ផ្លូវមិច្ឆាជីវៈនោះ គឺប្រកបការរកស៊ីខុសគន្លងធម៌ មានលក់ដូរគ្រឿងសស្ត្រាប្រហារជីវិតសត្វជាដើម មានលក់ដូរថ្នាំបំពុលជាបរិយោសាន ព្រមទាំងប្រព្រឹត្តធ្វើជាបន្ទាល់កោង ទាំងឆឆក់កុហកគេដោយឧបាយដោយគំនិតកោងផ្សេង ៗ ការរកស៊ីខុសគន្លងធម៌នោះ ហៅថាមិច្ឆាជីវៈ គឺចិញ្ចឹមជីវិតខុសនឹងទទួលទុក្ខទោមនស្សផ្សេង ៗ ឯការរកស៊ីជាផ្លូវសម្មាជីវៈនោះ…