នៅក្នុងតំបន់ឡាបានសៀក ឃុំឡាំងបាង ស្រុកលំផាត់ ខេត្តរតនគិរី មានស្រះមួយធំ ទំនងជាអាងទឹកបុរាណ ដែលសេសសល់មកពីលក្ខណៈភូមិសាស្ត្រ, ព្រោះស្រះនេះ នៅចំចន្លោះជ្រលងភ្នំ ហើយមានសណ្ឋានមូលដូចបាតខ្ទះ ។ អ្នកដំណើរណា ដែលបានទៅដល់រតនគិរី គេពុំអាចភ្លេចទៅលំហែ ឬ ទៅទស្សនាស្រះយក្ខឡោមឡើយ, សមបើសព្វថ្ងៃនេះ នៅឡាបានសៀក មានការរៀបចំភូមិស្រុកល្អផង ដូចជាមានផ្សារផ្សោ…
Category: ប្រជុំរឿងព្រេងខ្មែរ
Khmer Folktales
រឿង សត្វក្អែកការកូន
សេចក្ដីដំណាលថា: មានស្ដេចក្អែកមួយ នៅអាស្រ័យលើចុងត្នោតយ៉ាងខ្ពស់ ។ ថ្ងៃមួយក្អែកនេះ ក៏បានប្រុងរៀបចំការកូន ឲ្យមានគូរស្រករ ។ ស្ដេចក្អែកក៏ចាត់ឲ្យពួកពលខ្លះហើរហៅភ្ញៀវសត្វទាំងអស់ មកស៊ីការ ចាត់ពលខ្លះទៀត ឲ្យហើររកចំណី ផ្លែឈើ ស្រូវអង្ករ ត្រី សាច់គ្រប់មុខទាំងអស់ ដើម្បីយកមករៀបចំទទួលភ្ញៀវសត្វ ។ លុះដល់ថ្ងៃកំណត់រៀបចំ ផ្សំផ្គុំកូនប្រុស-ស្រីទាំងពីរហើយ…
ហេតុអ្វីបានជាសត្វនាគស្អប់សត្វគ្រុឌម្ល៉េះ?
ប្រវត្តិគ្រុឌស្អប់នាគដកស្រង់ពីខ្សែររឿង រាមាយាណៈ ប្រវត្តិសត្វគ្រុឌ សត្វគ្រុឌមានប្រវត្តិតាំងពីយូរលង់មកហើយ ដែលសត្វនេះមានពាក់ព័ន្ធ នៅក្នុងទេវកថានៃព្រហ្មញ្ញសាសនា។ សត្វគ្រុឌនេះដែរ ក៏ត្រូវបានគេចាត់ ទុកដូចជាសត្វអច្ឆរិយៈផ្សេងៗទៀត ដែលខ្មែរបុរាណបានឲ្យតម្លៃ តាំងពី ប្រមាណជាង ២ ០០០ឆ្នាំមកហើយ។ នៅក្នុងទេវកថាឥណ្ឌា មានសត្វជា ច្រើនត្រូវបានចាត់ទុកថាជាទេព ឬក៏ជាពាក់កណ្តាលទេព ឧទាហរណ៍ដូច ពស់…
រឿង ក្រុងភ្នំពេញ
ប្រជុំរឿងព្រេងខ្មែរភាគ ៥ ទំព័រ ២៧ – ៣៦ ទីក្រុងភ្នំពេញ ចាប់ផ្ដើមស្ថាបនាលើកដំបូងបង្អស់នៅពុទ្ធសតវត្សទី ២១ គ្រិស្តសតវត្សទី ១៥ ក្នុងរជ្ជកាលព្រះបរមរាជា (ពញាយ៉ាត) គឺព្រះស្រីសុរិយោពណ៌ នៅពេលដែលត្រង់បោះបង់ចោលព្រះរាជវាំងអង្គរ មកកសាងព្រះរាជវាំងថ្មី នៅទួលបាសាណ ក្នុងខេត្តស្រីសឈរ ដែលសព្វថ្ងៃហៅថាស្រុកស្រីសន្ធរក្នុងខេត្តកំពង់ចាម ។…
រឿងព្រេង នាងនាយចង្ក្រាន
កាលណោះ មានមហាសេដ្ឋីម្នាក់ពោះម៉ាយ បានរៀបការជាលើកទីពីរជាមួយនឹងស្រីម្នាក់ដ៏ល្អឯកធ្វើជាភរិយា ។ នាងនោះមានកូនស្រីពីរនាក់មានមុខដូចគ្នាបេះបិទ ។ ចំណែកលោកសេដ្ឋីមានកូនស្រីដើមម្នាក់ ដែលមានលក្ខណៈសុភាពរាបសារ ហើយស្រឡាញ់ម្ដាយចុងដូចជាម្ដាយខ្លួនបង្កើត ។ ប៉ុន្តែ នាងម្ដាយចុងដែលជាអសប្បុរស ក៏តែងច្រណែនធ្វើបាបនាងកូនដើមជាអនេក ។ ហើយបានដាក់កម្រិតឲ្យបំពេញមុខការគ្រប់ជំពូកនៅក្នុងផ្ទះ គឺឲ្យជូតក្ដារ លាងចាន បោកអ៊ុតខោអាវ ជូតសំអាតបន្ទាប់ខ្លួន និងកូនសំណព្វទាំងពីរ…
ព្រេងទាក់ទងនឹងមនុស្សស្លាប់ថ្មីៗ
កាលបើមានបុគ្គលថ្មីៗ ស្លាប់លើផ្ទះ អាចារ្យយោគី ត្រូវរកទឹកមួយក្អមតូច និងថ្មមួយដុំតូច ហើយអុជធូប ៣ សរសៃ យកទៅដាក់ចុងជើងបុគ្គល រួចធ្វើឧបកិច្ចការពារ កុំឲ្យអសុរកាយវាចូលក្នុងរូបបុគ្គលនោះបាន ។ បើមិនធ្វើដូច្នេះទេ កាលណា មានសត្វឆ្មាសម្បុរខ្មៅលោតកន្លងបុគ្គលនោះ អសុរកាយ នឹងចូលក្នុងរូបបុគ្គលនោះបានពុំខាន ។ តែមិនបានធ្វើដូច្នេះទេ ត្រូវព័ទ្ធសីមា…
ព្រេងទាក់ទងនឹងទំនៀមពូនភ្នំស្រូវ
ពិធីពូនភ្នំស្រូវ គេច្រើនធ្វើនៅខែមាឃ-ផល្គុន ឬ ដើមខែចែត្រ គឺនៅពេលផុតរដូវច្រូតកាត់ ។ អ្នកស្រុក នាំគ្នាធ្វើពិធីនេះឡើង ដើម្បីផ្គត់ផ្គង់គ្រឿងបម្រុងចតុប្បច្ច័យសម្រាប់ព្រះសង្ឃ គឺគេនាំគ្នាចំណាយផលដែលធ្វើបាននោះ ម្នាក់បន្តិចៗ ប្រមូលគ្នាយកទីវេរចំពោះព្រះសង្ឃ ។ ពិធីពូនភ្នំស្រូវនេះ គេច្រើនតែនិយមធ្វើនៅក្នុងវត្ត ខាងមុខព្រះវិហារ ។ ពេលខ្លះ គេធ្វើ ៣…
ទំនៀមដាក់ប្រាក់កាក់ក្នុងមាត់បុគ្គលស្លាប់
មានរឿងបុរាណដំណាលតៗ គ្នាមកថា មានបុរសម្នាក់ នៅជាមួយនឹងប្រពន្ធ តាំងពីក្មេងដល់ចាស់ ខំរកស៊ីបានមាសមួយបាទ តែគ្មានកូនសោះ ។ ប្ដីប្រពន្ធនេះផ្ដាំគ្នាទៅវិញទៅមកថា “បើអ្នកណាស្លាប់មុន ត្រូវយកមាសនេះដាក់មាត់អ្នកនោះ” ។ ចំណេរតមកមិនយូរប៉ុន្មាន ប្ដីស្លាប់មុនទៅ ។ ប្រពន្ធ ក៏យកមាសនោះដាក់ក្នុងមាត់ប្ដី ហើយយកខ្មោចប្ដីទៅបូជា ។ ភ្លើងឆេះរលាយមាសនោះអស់…