ទំនៀម​ដាក់​ផ្កា និង​ទៀន-ធូប​ក្នុង​ដៃ​ខ្មោច

មាន​រឿង​ដំណាល​ថា : កាល​ពី​មុន មាន​ភិក្ខុ​មួយ​រូប មាន​ឈ្មោះ​មិន​ប្រាកដ ។ ញោម​ប្រុស​របស់​លោក​ជា​មេ​ព្រៃ​សម្លាប់​សត្វ​ច្រើន​ណាស់ តាំង​ពី​ក្មេង​ដល់​ចាស់ ។ លុះ​វេលា​ជិត​នឹង​ស្លាប់ គាត់​ភ្លឹក​ស្មារតី​ទៅ​ឃើញ​សត្វ​ដែល​ខ្លួន​បាន​សម្លាប់​ដោយ​អកុសល​ចិត្ត ក៏​ស្រែក​ប្រាប់​ឲ្យ​ភិក្ខុ​ជា​កូន​ជួយ ។ ភិក្ខុ​ជា​កូន​ដឹង​ថា “ញោម​មាន​កម្ម​ច្រើន បាន​ជា​ភ្លឹក​ទៅ​ឃើញ​តែ​សត្វ​ធាតុ​ដូច្នេះ” ទើប​ចាត់​មនុស្ស​ឲ្យ​រក​ផ្កា ទៀន និង ធូប យក​មក​ដាក់​ក្នុង​ដៃ​ញោម​ប្រុស…

រឿង ទេវតាសេកសាយ

កាល​ពី​ព្រេង​នាយ មាន​មនុស្ស​កម្សត់​ពីរ​នាក់​ប្ដី​ប្រពន្ធ មាន​កូន​ប្រុស​មួយ ។ កូន​នោះ​កើត​ឡើង​វេលា​ណា មាន​ទេវតា​អាក្រក់​មក​ថែរក្សា​សែក​សោយ ។ តាំង​ពី​ទេវតា​អាក្រក់​មក​សែក​សោយ​ក្មេង​នោះ ឪពុក​ម្ដាយ​ក៏​ស្លាប់​ចោល​អស់​ទៅ ។ ក្មេង​នោះ​នៅ​ជា​មួយ​នឹង​ជីដូន ៗ ក៏​ថែរក្សា​ដរាប​ដល់​អាយុ ២០ ឆ្នាំ ។ ថ្ងៃ​មួយ ក្មេង​នោះ​ចូល​ទៅ​ក្នុង​ព្រៃ ដើម្បី​រក​ឧស កំពុង​តែ​កាប់​ឧស…

រឿង​ ខ្ពើម​អាចម៍​ជិះ​ដំរី ខ្ពើម​ក្ដី​ឡើង​ចុង​ត្នោត

កាល​ពី​ព្រេង​នាយ មាន​បុរស​ម្នាក់​ខ្ពើម​ក្ដី ទៅ​ឡើង​ចុង​ត្នោត​ហើយ​យក​ស្លឹក​ត្នោត​ចាក់​ស្មុគ ចាក់​ធ្វើ​រូប​សត្វ​ផ្សេងៗ ហើយ​គិត​ថា «អញ​លក់​ស្មុគ​ទាំង​អស់​នេះ យក​ប្រាក់​ទៅ​ទិញ​សំលៀក​បំពាក់​និង​ទិញ​ក្របី​ធ្វើ​ស្រែ ហើយ​នឹង​លោះ​ខ្ញុំ​ប្រើ បើ​កាល​ណា​អញ​ប្រើ​វា​មិន​បាន អញ​នឹង​វាយ​ធាក់​វា» ថា​តែ​ប៉ុណ្ណោះ​ក៏​យក​ជើង​ធាក់​ស្មុគ​នោះ ធ្លាក់​មិន​តិច​តួច​ធ្លាក់​ទាល់​តែ​ភ្លាត់​ជើង​ធ្លាក់​ពី​លើ​ចុង​ត្នោត តែ​បុរស​នោះ​ប្រវា​ចាប់​ចុង​ស្លឹក​ត្នោត​ជាប់ ដូច​ជា​គេ​ចង់​ព្យួរ​តែ​ក​តោក​នៅ​នោះ ។ បុរស​នោះ​ភ័យ​ណាស់​មិន​ដឹង​បើ​នឹង​គណនា​ឡើយ ។ ពេល​នោះ បុរស​ម្នាក់​ទៀត​ដែល​ខ្ពើម​អាចម៍ ជិះ​នៅ​តែ​លើ​ខ្នង​ដំរី…

រឿង មនុស្សលោភ

កាល​ពី​ព្រេង​នាយ មាន​រឿង​មួយ​ថា មាន​កុមារី​ម្នាក់​អាយុ ១៤ ឆ្នាំ ម្ដាយ​ប្រើ​ឲ្យ​ទៅ​ជីក​ដំឡូង ។ ក្មេង​នេះ រៀប​ចប​រួច​ស្រេច ចេញ​ដើរ​ទៅ​រក​ដំឡូង ទៅ​ដល់​ព្រៃ​ធំ​មាន​ដំបូក​មួយ​មាន​រូង​​ជ្រៅ ។ នាង​កុមារី​ទៅ​ជីក​ដំឡូង នៅ​ជើង​ដំបូក​នោះ ក៏​របូត​ផ្លែ​ចប​ជ្រុះ​ធ្លាក់​ទៅ​ក្នុង​រូង​នោះ ។ នាង​មិន​ដឹង​ធ្វើ​ដូច​ម្ដេច ក៏​ស្រែក​ប្រកាស​ថា «លោក​ណា អ្នក​ណា​អើយ…

រឿង ពាក្យ​សុភាសិត តម្លៃ ៣០ តម្លឹង

កាល​ពី​ព្រេងនាយ មាន​ជន​ពីរ​នាក់​ប្ដី​ប្រពន្ធ, បុរស​ជា​ប្ដី បាន​ឃើញ​គេ​រៀន​របៀន​ពូកែ​ ចង់​រៀន​ណាស់ យក​ប្រាក់ ៣០​តម្លឹង លា​ប្រពន្ធ​ដើរ​ទៅ​រក​រៀន ដើរ​ពី​ស្រុក​មួយ​ដល់​ខែត្រ​មួយ​ឮ​គេ​ថា ទី​ត្រង់​ណា មាន​អ្នក​ចេះ​របៀន​អាគម​គាថា​ពូកែ ក៏​ទៅ​រក​ត្រង់​នោះ ដល់​ទៅ​ជួប​នឹង​គ្រូ​ណា​ពូកែ គេ​សូត្រ​ឲ្យ​ស្ដាប់​គេ​ធ្វើ​ឲ្យ​មើល​ដូចម្ដេច​ៗ ក៏​ចេះ​តែ​មិន​ចូល​ចិត្ត, លុះ​ដើរ​ឆ្ងាយ​ទៅ​ៗ ក៏​បាន​ជួប​នឹង​តា​ចាស់​ម្នាក់ ។ តា​ចាស់​សួរ​ថា «អ្នក​ឯង​ទៅ​ណា…