១-រឿង​អណ្តើក​នឹង​ស្វា

មាននិទាន១ ថាអណ្តើកនឹងស្វាវាទៅសុំដន្លងនឹងគ្នា តែគ្មានកូនចៅទៅចងពន្ធអ្វីទេ ពាក្យគ្រាន់តែថាសុំគ្នាធ្វើដន្លងៗ ហើយស្រឡាញ់រាប់អានគ្នា ដូចអ្នកទាំងពួងគេដន្លងនោះដែរ លុះចំណេរយូរទៅដន្លងខាងស្វានោះគេមានកូនចៅត្រូវរៀបការចំណែកដន្លងស្វាបានហៅភ្ញៀវពួកគេសន្មត់ថ្ងៃនឹងស៊ីការ ទើបនឹកឃើញដល់អណ្តើកជាងដន្លងថា ឥឡូវកូនយើងការនេះហៅភ្ញៀវអស់ហើយ នៅតែអណ្តើកជាដន្លងមិនទាន់បានទៅប្រាប់ឥឡូវថ្ងៃការវាជិតណាស់ទៅហើយ បើដូច្នេះឲ្យបម្រើទៅអញ្ជើញគាត់មកផងបំណាប់យើងរាប់គ្នាយូរឆ្នាំមកហើយ ៗ ក៏ចាត់បម្រើទៅអញ្ជើញ ថ្ងៃដែលគេនឹងប្រជុំញាតិស៊ីនោះអណ្តើក ក៏ទៅដល់ដែរ តែនឹងឡើងទៅស៊ីផឹកនឹងគេឡើងទៅមិនរួច ទើបឯពួកស្វាឃើញក៏ទៅប្រាប់ដន្លងអណ្តើកថា ត្បិតដន្លងមកដល់ហើយនៅឯក្រោមដើមឈើ ដន្លងស្វាក៏ចុះមកឃើញអណ្តើកក៏ប្រាប់ថា ដន្លងឡើងមិនរួចនឹងគេមានតែដន្លងឯងខាំវល្លិ៍នេះចុះរួចយើងនឹងស្រាវឡើងទៅ…