វិរតិ ៣

គោលធម៌សម្ដែងអំពីជាន់ថ្នាក់នៃសីល….. វិរតិ ៣ (កិរិយាវៀរចាកទុច្ចរិត, ការវៀរចាកកម្មអាក្រក់ – Virati: abstinence) ១. សម្បត្តវិរតិ (វៀរចាកវត្ថុជួបប្រទះចំពោះមុខ, វៀរនៅពេលបានពើបប្រទះចំពោះមុខ ឬវៀរបានទោះជាឱកាសហុចឱ្យ គឺមិនបានតាំងចេតនាទុកមុន មិនបានសមាទានសិក្ខាបទទុកពីមុនសោះឡើយ តែកាលបើជួបប្រទះហេតុដែលនឹងធ្វើទុច្ចរិតកម្មបាន កើតគំនិតគិតពិចារណាឡើងក្នុងខណៈនោះថា ខ្លួនមានជាតិត្រកូល មានវ័យឬគុណវុឌ្ឍិយ៉ាងនេះ មិនសមគួរនឹងធ្វើកម្មដូច្នេះទេ…

វិមោក្ខ ៣

ខ្ញុំបានបង្ហោះគោលធម៌ស្ដីអំពីសមាធិដែលកើតអំពីសមថភាវនា និងសមាធិដែលកើតអំពីវិបស្សនាភាវនា ជូនប្រិយមិត្តសម្រាប់សិក្សារួចហើយ ខ្ញុំយល់ថាយើងត្រូវសិក្សាឱ្យយល់គោលធម៌ ដែលលោកសម្ដែងអំពីផលនៃការបដិបត្តិវិបស្សនាផងដែរ ផលដែលជាគោលដៅនៃការបដិបត្តិវិបស្សនា គឺឥស្សរភាពការរួចផុតពីកិលេស ។ ក្នុងការបដិបត្តិវិបស្សនា ផលដែលត្រឹមត្រូវគឺការឃើញត្រៃលក្ខណ៍នៃរូបនាម គឺឃើញអនិច្ចំ ទុក្ខំ អនត្តា នៃរូបនាម លោកហៅអាការរួចផុតនោះៗ តាមទំនោររបស់អ្នកបដិបត្តិវិបស្សនា ឧ. បើអ្នកបដិបត្តិធ្ងន់ទៅលើការឃើញអនត្តានៃរូបនាមជាងលក្ខណៈពីរទៀត លោកហៅការរួចផុតនោះថា សុញ្ញតវិមោក្ខ…

សមាធិ ៣

សមាធិ ៣ (កិរិយាតាំងមាំនៃចិត្ត, ភាវៈដែលចិត្តស្ងប់នឹង ចាប់នៅក្នុងអារម្មណ៍តែមួយ Samādhi: – concentration) ១. ខណិកសមាធិ (សមាធិជាខណៈៗ – Khaṇika-samādhi: momentary concentration) ២. ឧបចារសមាធិ (សមាធិជិតនឹងស៊ប់ – Upacāra-samādhi:…