វចនានុក្រម សម្តេច ជួន ណាត

វចនានុក្រម សម្តេច ជួន ណាត សម្រាប់ Computer. Samdech Chuon Nath’s Digital Dictionary for computer. កម្មវិធីវចនានុក្រម សម្តេចព្រះសង្ឃរាជ ជួន ណាត (ver. 1.2) សម្រាប់…

អរិយបុគ្គល ៤

អរិយបុគ្គល ៤ ១. សោតាបន្ន (លោកអ្នកសម្រេចសោតាបត្តិផលហើយ, “អ្នកដល់ក្រសែហើយ” – Sotāpanna: Stream-Enterer) ២. សកទាគាមី (លោកអ្នកបានសម្រេចសកទាគាមិផលហើយ, “អ្នកត្រឡប់មកម្ដងទៀត” – Sakadāgāmī: Once-Returner) ៣. អនាគាមី (លោកអ្នកបានសម្រេចអនាគាមិផលហើយ, “អ្នកមិនវិលត្រឡប់មកទៀត”…

អរិយបុគ្គល ២

អរិយបុគ្គល ២ (បុគ្គលអ្នកប្រសើរ, បុគ្គលអ្នកបានសម្រេចធម៌ពិសេស តាំងតែអំពីថ្នាក់សោតាបត្តិមគ្គឡើងទៅ, អ្នកជាអារយៈតាមន័យក្នុងព្រះពុទ្ធសាសនា – Ariya-puggala: noble individuals; holy persons) ១. សេខៈ (ព្រះសេខៈ, អ្នកនៅត្រូវសិក្សាទៀត បានដល់ព្រះអរិយបុគ្គល ៧ ខាងដើមក្នុងចំនួន ៨…

ពុទ្ធធម៌…ដើម្បីជីវិតដ៏ឧត្តម (២)

ពុទ្ធធម៌…ដើម្បីជីវិតដ៏ឧត្តម (២) ក្នុងដំណើរការសិក្សានិងការវិភាគលោកនិងជីវិតតាមរបៀបព្រះអភិធម្មនោះ សាមញ្ញលក្ខណៈគឺអនិច្ចំ ទុក្ខំ និងអនត្តា កើតប្រាកដឡើងរាល់លំដាប់ថ្នាក់ តាំងពីដើមទីរហូតដល់ជាន់ថ្នាក់ចំណេះឈ្វេងយល់ដ៏ល្អិតជ្រាលជ្រៅបំផុត ទាំងអស់នេះ ក៏ព្រោះព្រះអភិធម្មនោះពិចារណធម្មជាតិទាំងអស់ទាំងពួង សច្ចធម៌ ដែលលោកនិងជីវិតបានបញ្ហាញអាការៈប្រែផ្លាស់រាល់ខណៈ មិនអាចស្ថិតនៅក្នុងសភាពដើមដដែលបាន និងប្រាសចាកអ្វីដែលនឹងប្រកាន់មាំថាមានសារៈអត្តាតួខ្លួនបុគ្គល ។ ដោយន័យនេះ ការសិក្សាព្រះអភិធម្មដែលត្រឹមត្រូវប្រកបដោយបូរណាការ គួរគួបផ្សំទៅជាមួយការបដិបត្តិវិបស្សនាជាមួយគ្នាផង ។ ក្នុងប្រវត្តិសាស្ដ្រនៃការអភិវឌ្ឍន៍សតិបញ្ញារបស់មនុស្ស…

ពុទ្ធធម៌…ដើម្បីជីវិតដ៏ឧត្ដម (១)

ពុទ្ធធម៌…ដើម្បីជីវិតដ៏ឧត្ដម (១) ព្រះពុទ្ធសាសនាចង្អុលប្រាប់ផ្លូវដោះស្រាយបញ្ហារបស់មនុស្ស ដោយចំណេះវិជ្ជាដ៏ត្រឹមត្រូវ សមស្របនឹងសភាពការពិតនៃជីវិតនិងលោកនេះ ប្រព័ន្ធចំណេះវិជ្ជានេះ ចាប់ផ្ដើមអំពីការត្រាស់ដឹងរបស់ព្រះពុទ្ធជាម្ចាស់ ហើយត្រូវបានផ្ទេរបន្ដជាលំដាប់លំដោយមកដល់សម័យបច្ចុប្បន្នក្នុងលក្ខណៈជារូបព្រះត្រៃបិដក ឬព្រះបាលី រួមទាំងគម្ពីរអធិប្បាយពង្រីកសេចក្ដីជំនាន់ក្រោយ គឺអដ្ឋកថា ដីកា និងអនុដីកា ទាំងអស់នេះជាភស្ដុតាងដែលអ្នកប្រាថ្នាស្វែងរកការពិតអំពីជីវិតនិងលោកនេះ នឹងបានប្រើសតិបញ្ញារបស់ខ្លួនស្រាវជ្រាវវិភាគ នាំមកត្រួតពិនិត្យនឹងបទពិសោធន៍ និងប្រើប្រាស់ជាប្រយោជន៍ដោះស្រាយបញ្ហាជីវិតរបស់ខ្លួន ។ មនុស្សមានសមត្ថភាពក្នុងការស្វែងរកចំណេះវិជ្ជាដែលទាក់ទងដល់លោកនេះនិងជីវិតបានយ៉ាងទូលំទូលាយគ្មានទីបំផុត ដូចមានការរីកដុះដាលយ៉ាងឆាប់រហ័សនៃវិជ្ជាការបច្ចុប្បន្នជាសក្ខីភាពស្រាប់…

វិថីចិត្ត (១)

តាមគោលការណ៍ព្រះពុទ្ធសាសនា ធម្មជាតិដែលហៅថាចិត្ត ត្រូវបែងចែកយ៉ាងណា? កើតឡើងហើយប្រព្រឹត្តទៅយ៉ាងណា? (១) ថ្ងៃនេះសូមផុស្ដអ្វីៗ សម្រាប់ជាចំណេះបន្ដិចបន្ដួចបែបវិជ្ជាការដែលស៊ីជម្រៅបន្ដិច ។ ប៉ុន្ដែជារឿងដែលពុទ្ធសាសនិកជនត្រូវស្វែងយល់ដដែល រឿងដែលយើងមិនដែលបានស្ដាប់ អាចពិបាកយល់ ប៉ុន្ដែបើយើងខំបន្ដិចម្ដងៗ យើងនឹងយល់ជាមិនខាន ហើយនេះជាកម្រៃជីវិតដែលកើតមកលើមាតុភូមិដែលមានពាក្យប្រៀនប្រដៅដ៏ល្អសម្រាប់ជាប្រទីបនាំមាគ៌ាជីវិតក្នុងអន្ធការភាពនៃលោកសន្និវាស ។ ——————————- វិញ្ញាណវិថី និង វិសយប្បវត្ដិ វិញ្ញាណវិថី…

ជីវប្រវត្តិព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន សែម

ព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន សែម ប្រសូតនៅថ្ងៃអាទិត្យ ៥ រោច ខែ មិគសិរ ឆ្នាំមមី ចត្វាស័ក ព.ស. ២៤៨៥ ត្រូវនឹងថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ១៩៤២ ក្នុងត្រកូល…

ថនៈ/ថនា (ថៈន៉ៈ/ថៈន៉ា)

8-ថនៈ/ថនា រៀមសូមអែបនែបនៅនិត្យជិតថនា នៃកញ្ញាថ្លាវរលក្ខណ៍ភក្ត្រល្អឯកសូមក្រមុំកុំខេរខឹងប្រឹងប្រកែក សូមរំលែកចែកដាក់ទានមានផលច្រើន ។———————— ថនៈ/ថនា (ថៈន៉ៈ/ថៈន៉ា) ន. (បា. ថន; សំ. ស្ដន) ដោះ, កន្សោមដោះ ។ ច្រើនប្រើក្នុងពាក្យកាព្យថនិកសត្វ (ថៈនិកៈ-) (បា. សំ.) ពួកសត្វដែលភេទញីមានដោះបំបៅកូនដូចជា…