២-ទក្សិណទិស-ទិសខាងស្ដាំ(ខាងត្បូង)

ទិស ៦ (សិង្គាលកសូត្រ) គ្រាទី ២

សូមជូនជាធម្មបណ្ណាការចំពោះប្រិយមិត្តទាំងអស់ សម្រាប់ពិចារណាបង្អោនចូលមកបដិបត្តិឱ្យកើតសម្ពន្ធភាពដ៏ល្អជាសិរីមង្គលចំពោះខ្លួងផង និងចំពោះសង្គមផង…..

ខ្ញុំនៅចាំបានថា កាលលោកគ្រូបង្រៀនអំពីទិសដល់ខ្ញុំក្នុងថ្នាក់រៀន មានការឱ្យសិស្សទៅឈរមុខថ្នាក់រៀន បែរមុខទៅខាងកើត រួចលាតដៃទៅស្ដាំ-ឆ្វេង ក៏បានទិសកើត-ត្បូង-លិច-ជើងដូចក្នុងរឿងទិស ៦ នេះដល់មកសិក្សាពុទ្ធធម៌(សិង្គាលកសូត្រ)ទើបបានគិតថា ការបង្រៀនរបស់គ្រូសម័យខ្ញុំ ប្រហែលជាយកតាមពុទ្ធសាសនធម៌នេះឯង ។ ការផុស្ដគ្រាទី ២ នេះ ខ្ញុំបានប្រាប់អាគតដ្ឋានព្រះត្រៃបិដកភាសាអង់គ្លេសរបស់សមាគមបាលីបករណ៍ (THE PALI TEXT SOCIETY) នៃទីក្រុងឡុងដ្រ៍មកជាមួយផង ដោយគិតថាក្រែងលោមានប្រិយមិត្តឬព្រះគុណម្ចាស់ចង់អានព្រះត្រៃបិដកប្រែភាសាអង់គ្លេស នឹងស្រួលរកបើកអានបានភ្លាម ។
———————————

២. ទក្សិណទិស (ទិសខាងស្ដាំ គឺទិសខាងត្បូងបានដល់គ្រូ ព្រោះជាទក្ខិណេយ្យបុគ្គល គួរដល់ការបូជា- Dakkhiṇa-disā: teachers as the south or the direction in the right)

ក. សិស្សគប្បីប្រតិបត្តិទំនុកបម្រុងគ្រូអ្នកជាទិសខាងស្ដាំ ដូចតទៅនេះ
…… 1) ក្រោកឡើងទទួល
…… 2) ចូលទៅរក(ដើម្បីចាំបម្រើ ប្រឹក្សា សាកសួរ និងទទួលការណែនាំជាដើម)
…… 3) តាំងចិត្តសិក្សា(គឺមានចិត្តស្រឡាញ់ រៀនដោយសទ្ធា និងចេះស្ដាប់ឱ្យកើតបញ្ញា)
…… 4) ជួយកិច្ចការតូចតាច
…… 5) សិក្សាសិល្បវិជ្ជាដោយគោរព (គឺប្រឹងប្រែងរៀន ចាត់ទុកជាកិច្ចសំខាន់ចម្បងសម្រាប់ខ្លួន)

In five ways a pupil should minister to his teachers as the southern quarter:
…… a) by rising to receive them.
…… b) by waiting upon them.
…… c) by eagerness to learn.
…… d) by personal service.
…… e) by attentively learning the arts and sciences.

ខ. គ្រូរមែងអនុគ្រោះសិស្សដូចតទៅនេះ
…… 1) បង្ហាត់ណែនាំឱ្យជាមនុស្សល្អ
…… 2) បង្រៀនឱ្យយល់ជាក់ច្បាស់
…… 3) បង្រៀនសិស្សក្នុងសិល្បវិជ្ជាសព្វគ្រប់
…… 4) លើកតម្កើងឱ្យប្រាកដក្នុងប្រជុំជនានុជន
…… 5) សាងគ្រឿងឃុំគ្រងក្នុងទិសទាំងឡាយ (ទូន្មានហ្វឹកហាត់ឱ្យចេះចិញ្ចឹមជីវិតនិងចេះថែរក្សាខ្លួនក្នុងដំណើរជីវិតដោយល្អ)

In five ways his teachers, thus served as the southern quarter, show their love for him:
…… a) They train him so that he is well-trained.
…… b) They teach him in such a way that he understands and remembers well what he has been taught.
…… c) They thoroughly instruct him in the lore of every art.
…… d) They introduce him to his friends and companions.
…… e) They provide for his safety and security in every quarter.
—————————
៣. បច្ឆិមទិស (ទិសខាងក្រោយ គឺទិសខាងលិច ….. នឹងបន្ដនៅផុស្ដក្រោយ….

បើឃើញមានខុស សូមមេត្តាចង្អុលប្រាប់កំហុសខុសឆ្គងឱ្យផង

ត្រៃបិដកខ្មែរៈ ភាគ ១៩, ទីឃនិកាយ បាដិកវគ្គ ទំព័រ ៦៩, ខទី ៤៣ – …….
English Tipitaka: D. III, 189 – 192.

តាអារាមប៊យ
ខែធ្នូ ទី ២, ២០១៧

🔸Last Updated កំណែចុងក្រោយ on March 26, 2023

Facebook Comments
Share this article:
បណ្ឌិត ធម្មណាត

Author: បណ្ឌិត ធម្មណាត

ទីប្រឹក្សា គណៈកម្មការ ពុទ្ធិកសមាគមខ្មែរ វត្តខេមររតនារាម Advisor to The Cambodian Buddhist Society of Wat KhemaRaRatanaram