សិក្សាចតុរាង្គ អង្គ ៤ នៃការសិក្សា
សុ(សុតៈ) = ស្ដាប់
ចិ(ចិន្ត) = គិត
បុ(បុច្ឆ) = សួរ
លិ(លិខ) = សរសេរ, កត់, ចម្លង ។
សុ ចិ បុ លិ ទាំង ៤ នេះហៅថា សិក្សាចតុរាង្គ ប្រែថាអង្គ ៤ នៃការសិក្សា
បុរាណាចារ្យបានតែងជាកំណាព្យបាលីទុកថា៖
Su-ci-pu-li-vinimutto…….. kathaṁ so paṇḍito bhave ?
Su-ci-pu-li-sampanno……..paṇḍito so bhavissati.
សុ-ចិ-បុ-លិ-វិនិមុត្តោ……….. កថំ សោ បណ្ឌិតោ ភវេ
សុ-ចិ-បុ-លិ-សុសម្បន្នោ……..បណ្ឌិតោ សោ ភវិស្សតិ ។
Translate into Khmer word by word as following
យោ បុគ្គលោ រីបុគ្គលណា, សុចិបុលិវិនិមុត្តោ (ហោតិ) ជាអ្នកប្រាសចាកសុចិបុលិហើយ; សោ បុគ្គលោ រីបុគ្គលនោះ, បណ្ឌិតោ ភវេ នឹងជាបណ្ឌិត, កថំ យ៉ាងណាបាន?
យោ បុគ្គលោ រីបុគ្គលណា, សុចិបុលិសុសម្បន្នោ (ហោតិ) ជាអ្នកដល់ព្រមល្អហើយដោយសុចិបុលិ; សោ បុគ្គលោ រីបុគ្គលនោះ, បណ្ឌិតោ ភវិស្សតិ នឹងជាបណ្ឌិត ។
Translate into Khmer by definition as following
បុគ្គលអ្នកប្រាសចាកការស្ដាប់ ការគិត ការសួរ និងការកត់ត្រាទុកហើយ នឹងជាបណ្ឌិតយ៉ាងណាបាន ? បុគ្គលអ្នកប្រកបដោយការស្ដាប់ ការគិត ការសួរ និងការកត់ត្រាទុកល្អហើយ នឹងជាបណ្ឌិតបាន ។
សិក្សាចតុរាង្គ នេះ មានសេចក្ដីពន្យល់និងមានពាក្យកាព្យក្នុងវចនានុក្រមសម្ដេច ជ.ណ. ទំព័រ ១៣៧០ ថា
សុ.ចិ.បុ.លិ.វិនិមុត្ត…………. អ្នកដែលរួចផុតចាកអង្គបួន
ទោះបីខំប្រឹងរៀនផ្ទួនៗ…….. ពុំអាចញ៉ាំងខ្លួនឱ្យចេះឡើយ ។
លុះតែប្រកបដោយអង្គបួន…. ទើបខ្លួននឹងអាចឆ្លងដល់ត្រើយ
ហាក់ដូចវិជ្ជាខ្លួនកៀកកើយ….. ចេះហើយរីករាយសប្បាយក្រៃ ។
តាអារាមប៊យ
ខែធ្នូ ទី ៥, ២០១៧
🔸Last Updated កំណែចុងក្រោយ on March 27, 2023