នត្ថិ សន្តិ បរំ សុខំ
សុខដទៃក្រៅពីសេចក្តីស្ងប់ពុំមានឡើយ។
🔸ងប់នឹងល្បែងតែងហិនហោច។
ព្រះបរមសាស្តា ទ្រង់ប្រារឰព្រះមហាកស្សបត្ថេរ ។ ថ្ងៃមួយ ព្រះថេរៈ បានគង់ប្រមើលមើល នូវពួកសត្វទាំងឡាយដែលកំពុងតែច្យុត និង បដិសន្ធិ ដោយទិព្វចក្ខុ ។
ព្រះសាស្តា ទ្រង់ជ្រាបនូវហេតុនោះហើយ ទើបទ្រង់បានត្រាស់ហាម ថា “ម្នាលកស្សបៈ នេះមិនមែនជាវិស័យ របស់ឣ្នកទេ, វិស័យរបស់ឣ្នក គឺជាឣ្នកដែលមិនប្រមាទទេតើ, ការដឹង និង ការឃើញពួកសត្វដែលច្យុត និង បដិសន្ធិ នេះ ជាវិស័យរបស់ព្រះពុទ្ធគ្រប់ព្រះឣង្គ” ដូច្នេះហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
| បមាទំ ឣប្បមាទេន | យទា នុទតិ បណ្ឌិតោ |
| បញ្ញាបាសាទមារុយ្ហ | ឣសោកោ សោកិនឹ បជំ |
| បព្វតដ្ឋោវ ភុម្មដ្ឋេ | ធីរោ ពោល ឣវេក្ខតិ ។ |
ប្រែថា👇
☸️ពេលណា បណ្ឌិត បន្ទោបង់នូវសេចក្តីប្រមាទ ដោយសេចក្តីមិនប្រមាទ ពេលនោះ លោកនឹងឡើងកាន់ប្រាសាទគឺបញ្ញា ជាបុគ្គលមិនសោក រមែងឃើញពួកសត្វដែលមានសេចក្តីសោក, ធីរជន តែងឃើញ នូវពួកជនពាល ដូចបុគ្គលដែលឈរ លើកំពូលភ្នំ ហើយក្រឡេកឃើញពួកជនដែលឋិតនៅលើផែនដី ដូច្នោះឯង ។
ប្រភពៈ វិគីភីឌាខ្មែរ
ធម្មបទ (ធ័ម-មៈ-បត់) (ន.) (បាលី) (Dhammapada) ផ្លូវធម៌, លំអានធម៌ ។ ឈ្មោះគម្ពីរព្រះពុទ្ធសាសនាក្នុងសុត្តន្តបិដកខាងពួកខុទ្ទកនិកាយ ហៅថា ខុទ្ទកនិកាយ ធម្មបទ, ជាពុទ្ធភាសិតសុទ្ធតែជាគាថាទាំងអស់ ហៅថា ធម្មបទគាថា ឬ គាថាធម្មបទ ។ គាថាធម្មបទ អាចត្រូវបានរកឃើញនៅក្នុងគម្ពីរសុត្តន្តបិដក សៀវភៅភាគ៥២ ទំព័រទី ២១ ដល់ទំព័រទី ១១២ នៃគម្ពីរព្រះត្រៃបិដករៀបរៀងជាភាសាខ្មែរ ។


🔸កំណែចុងក្រោយ Last Updated on April 18, 2025 by Johnny ចន្នី

