ភាវនា ៤

ភាវនា ៤ (ការចម្រើន, ការធ្វើឱ្យកើតមានឡើង, ការហ្វឹកហាត់អប់រំ, ការអភិវឌ្ឍន៍ – Bhāvanā: growth; cultivation; training; development)

១. កាយភាវនា (ការចម្រើនកាយ, ការអភិវឌ្ឍន៍កាយ, ការហ្វឹតហាត់កាយ ឱ្យចេះទំនាក់ទងសម្ព័ន្ធដោយល្អនឹងវត្ថុទាំងឡាយខាងក្រៅតាមរយៈឥន្ទ្រិយទាំងឡាយ ចេះប្រតិបត្តិចំពោះវត្ថុទាំងឡាយនោះដោយវិធីដែលបង្កជាគុណប្រយោជន៍ មិនមានទោស ឱ្យកុសលធម៌ដុះដាល ឱ្យអកុសលធម៌សាបសូន្យ, ការអភិវឌ្ឍន៍សម្ពន្ធភាពនឹងបរិស្ថានខាងផ្លូវកាយ – Kāya-bhāvanā: physical development)

២. សីលភាវនា (ការចម្រើនសីល, ការអភិវឌ្ឍន៍ការប្រព្រឹត្តិ,  ការហ្វឹតហាត់សីលឱ្យតាំងនៅក្នុងរបៀបវិន័យ មិនបៀតបៀន ឬបង្កសេចក្ដីក្ដៅក្រហាយខូចខាត រួមរស់នៅជាមួយនឹងអ្នកដទៃបានដោយល្អ ចេះអនុកូលរវាងគ្នានិងគ្នា – Sīla-bhāvanā: moral development)

៣. ចិត្តភាវនា (ការចម្រើនចិត្ត, ការអភិវឌ្ឍន៍ចិត្ត, ការហ្វឹកហាត់អប់រំចិត្ត ឱ្យរឹងប៉ឹងមានតាទិភាព ជាទីដុះដាលដោយគុណធម៌ទាំងឡាយ មាន មេត្តា ករុណា វីរិយ ខន្ដី សមាធិ រីករាយស្រស់ស្រាយ សុខស្រស់ថ្លា ជាដើម –Citta-bhāvanā: cultivation of the heart; emotional development)

៤. បញ្ញាភាវនា (ការចម្រើនបញ្ញា, ការអភិវឌ្ឍន៍បញ្ញា, ការអប់រំបញ្ញា ឱ្យដឹងយល់នូវវត្ថុទាំងឡាយតាមសភាពពិត ដឹងទាន់ឃើញច្បាស់លោកនិងជីវិតតាមសភាវៈ អាចរក្សាចិត្តឱ្យមានឥស្សរភាព ឱ្យបរិសុទ្ធិប្រាសចាកកិលេសនិងរួចផុតចាកទុក្ខ ចេះកែខៃដោះស្រាយបញ្ហាដែលកើតឡើងដោយបញ្ញាបាន – Paññā-bhāvanā: Cultivation of wisdom; intellectual development)

ក្នុងព្រះបាលីអាគតដ្ឋាន លោកសម្ដែងភាវនា ៤ នេះ ក្នុងរូបសព្ទជាគុណបទរបស់បុគ្គល ជា ភាវិតកាយ ភាវិតសីល ភាវិតចិត្ត ភាវិតបញ្ញា (អ្នកមានកាយ សីល ចិត្ត បញ្ញាអប់រំហើយ ឬអភិវឌ្ឍហើយ) ។ បុគ្គលអ្នកប្រកបដោយគុណសម្បត្តិឈុតនេះពេញលេញ រមែងជាព្រះអរហន្ដ ។

🔸Last Updated កំណែចុងក្រោយ on March 26, 2023

Facebook Comments
Share this article:
បណ្ឌិត ធម្មណាត

Author: បណ្ឌិត ធម្មណាត

ទីប្រឹក្សា គណៈកម្មការ ពុទ្ធិកសមាគមខ្មែរ វត្តខេមររតនារាម Advisor to The Cambodian Buddhist Society of Wat KhemaRaRatanaram