បរមងារមាតាបិតា

បរមងារមាតាបិតា

បទពាក្យប្រាំពីរ

ព្រះនៅក្នុងលោករាប់មិនអស់រាប់ទាំងព្រះរស់នៅក្នុងផ្ទះ
គួរកូនប្រុសស្រីស្គាល់ឱ្យច្បាស់វន្ទាសំពះព្រះមានគុណ ។
ព្រះពុទ្ធជាម្ចាស់ត្រាស់ទេសនាជូនបរមងារចែកជាបួន
ដល់បុព្វការីអ្នកមានគុណវិសេសលើសលន់ពន់ពេកក្រៃ ។
មួយលោកថាជាព្រះព្រហ្មព្រោះមានគុណធំប្រសើរថ្លៃ
មេត្តា-ករុណា-ថ្លាប្រពៃមុទិតាបី-បួនឧបេក្ខា ។
ទីពីរលោកថាទេវតាដើមអ្នកផ្តល់ដង្ហើមគ្រប់វេលា
តាមថែរក្សាឥតរួញរាទោះជាយ៉ាងណាមិនបង់បោះ ។
ទីបីលោកថាជាគ្រូដើមគឺគ្រូដ៏ឆ្នើមដើមបង្អស់
បង្ហាត់បង្រៀនគ្មានចន្លោះបង្ហាញសព្វអស់ឥតលៀមលាក់ ។
ទីបួនលោកថាអាហុនេយ្យ៍គុណគាប់ច្រើនក្រៃថ្លៃអនគ្ឃ
កូនគួរបូជាកុំស្ទើរស្ទាក់ចូលចិត្តស្មោះស្ម័គ្រជាក់សុខសាន្ត ៕


និពន្ធដោយៈ ព្រះបវរសត្ថា កៅ ពុទ្ធា ជោតញ្ញាណោ

វត្តគិរីសោភា (កូនសត្វ), ថៃទី១៧ ខែឧសភា ឆ្នាំ២០០៨

🔸Last Updated កំណែចុងក្រោយ on August 9, 2024

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster). នត្ថិ សន្តិ បរំ សុខំ - មិនមានសេចក្តីសុខ​ដទៃក្រៅអំពីសេចក្តីស្ងប់ឡើយ។ No Other Happiness is Greater Than Peace