7- ជីវា/ជីវ៉ា
តាំងពីចិត្តគិតពីចងប៉ងស្នេហា លើជីវ៉ាថ្លាជីវិតវរមិត្រថ្លៃ
នៅមិនស្ងៀមរៀមមិនស្ងាត់បាត់អាល័យ ហាក់ស្រមៃឆ្នៃស្រមោលចោលជិតប្រាណ ។
—————
ជីវា/ជីវ៉ា ន. (ក្លាយមកពីបា. ជីវ) ពាក្យសម្រាប់ហៅស្ត្រីជាគូស្នេហា ដែលទុកស្មើជីវិតរបស់ខ្លួនៈ ដួងជីវ៉ា, កែវជីវ៉ា ។
ប្រភពៈ វ. ជ.ណ. ទំព័រ ២៦២
តាអារាមប៊យ
១៨ កុម្ភៈ ១៨

🔸កំណែចុងក្រោយ Last Updated on March 26, 2023 by Johnny ចន្នី
Facebook Comments