គាថាទី៨

ព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា
លាចាកសិក្ខាបទៈ May 21st, 2023
Website: SanSochea.org
YouTube: @SanSocheaOfficials
Facebook: SanSocheaFB
គាថាទី ៨

☸️សម័យមួយ ព្រះមានព្រះភាគទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ទ្រង់ប្រារព្ធនូវកិរិយាថ្វាយនូវចង្ហាន់បិណ្ឌបាតដល់ ព្រះមហាកស្សបៈ ទើបត្រាស់នូវព្រះគាថានេះថា៖

អប្បមត្តោ អយំ គន្ធោ
យ្វាយំ តគរចន្ទនី
យោ ច សីលវតំ គន្ធោ
វាតិ ទេវេសុ ឧត្តមោ ។

☸️ក្លិនក្រស្នា និងក្លិនចន្ទន៍ណា ក្លិននេះ ក្រអូបមានប្រមាណតិចទេ ចំណែកក្លិននៃបុគ្គលមានសីលទាំងឡាយណា ក្លិននោះ ទើបក្រអូបលើសលប់ ផ្សាយទៅក្នុងទេវលោកនិងមនុស្សលោកបាន។

☑️ គ្រឿងអលង្ការមិនប្រាកដថាស័ក្តសមគ្រប់វ័យ
ព្រោះគេតែងឡើងតាមបែបសម័យមានតែក្មេងវ័យ
ទើបពាក់សង្ហា ។
☑️ ឯគ្រឿងតាក់តែងដែលទ្រង់សម្តែងគឺសីលសិក្ខា
មិនមែនសម្រាប់តែវ័យមួយណាក្មេងឬយាយតា
ពាក់សមទាំអស់ ។
ភិក្ខុ សាន សុជា Bhikhu San Sochea

ដកស្រង់ចេញពីសៀវភៅ ព្រះធម្មបទ៣០គាថា ‌‍ដោយព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).