
Bhikkhu San Sochea
លាចាកសិក្ខាបទៈ May 21st, 2023
Website: SanSochea.org
YouTube: @SanSocheaOfficials
Facebook: SanSocheaFB
គាថាទី ៥ |
☸️សម័យមួយ ព្រះមានព្រះភាគទ្រង់គង់នៅក្នុងក្រុងសាវត្ថី ទ្រង់ប្រារព្ធនូវ ឆត្តបាណិឧបាសក ទើបត្រាស់នូវព្រះគាថានេះថា៖
យថាបិ រុចិរំ បុប្ផំ វណ្ណវន្តំ អគន្ធកំ |
ឯវំ សុភាសិតា វាចា |
អផលា ហោតិ អកុព្វតោ ។ |
យថាបិ រុចិរំ បុប្ផំ វណ្ណវន្តំ សគន្ធកំ |
ឯវំ សុភាសិតា វាចា |
សផលា ហោតិ សុកុព្វតា ។ |
☸️ផ្កាឈើមានទ្រង់ទ្រាយល្អ មានពណ៌ (ល្អ) តែគ្មានក្លិន (ក្រអូប) (រមែងមិនក្រអូបដល់អ្នកដែលទ្រទ្រង់) ដូចម្តេចមិញ វាចាជាសុភាសិត រមែងគ្មានផលដល់អ្នកដែលមិនធ្វើតាមដូច្នោះ។
☸️ផ្កាឈើដែលមានទ្រង់ទ្រាយល្អ មានពណ៌ មានក្លិន (រមែងក្រអូបដល់អ្នកដែលទ្រទ្រង់) ដូចម្តេចមិញ វាចាជាសុភាសិត រមែងមានផលដល់អ្នកដែលធ្វើតាមដោយគោរពដូច្នោះឯង។
ភិក្ខុ សាន សុជា Bhikhu San Sochea
☑️ អ្នកពោលពាក្យធម៌មិនក្រប៉ុន្មាន កម្ររកបានគឺអ្នកហ្មត់ចត់ ប្រព្រឹត្តតាមធម៌ដោយពិតប្រាកដ អ្នកបានតែមាត់ពិតមានច្រើនជាង ។
ដកស្រង់ចេញពីសៀវភៅ ព្រះធម្មបទ៣០គាថា ដោយព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា

Facebook Comments