គាថាទី៤

ព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា
លាចាកសិក្ខាបទៈ May 21st, 2023
Website: SanSochea.org
YouTube: @SanSocheaOfficials
Facebook: SanSocheaFB
គាថាទី ៤

☸️សម័យមួយ ព្រះមានព្រះភាគទ្រង់គង់នៅក្នុងក្រុងសាវត្ថី ទ្រង់ប្រារព្ធនូវអាជីវកឈ្មោះ បាដិកៈ ទើបត្រាស់នូវព្រះគាថានេះថា៖

ន បរេសំ វិលោមានិ
ន បរេសំ កតាកតំ
អត្តនោ វ អវេក្ខេយ្យ
កតានិ អកតានិ ច ។

☸️ពាក្យចាក់ដោតទាំងឡាយ របស់ជនដ៏ទៃ បុគ្គលមិនគួរធ្វើទុកក្នុងចិត្តទេ កិច្ចដែលធ្វើហើយ និងមិនទាន់ធ្វើហើយរបស់ជនដ៏ទៃ (ដែលមិនមែនជាមុខការរបស់ខ្លួន) បុគ្គលមិនគួរពិនិត្យមើលទេ បុគ្គលគួរពិនិត្យពិចារណាតែកិច្ចការទាំងឡាយ ដែលធ្វើហើយ និងមិនទាន់ធ្វើហើយ របស់ខ្លួនតែម្យ៉ាង​។

☑️ បុគ្គលដែលឆ្លុះមុខក្នុងកញ្ចក់បែរទៅសម្លក់មើលអ្នកដ៏ទៃ
ធ្វើម្តេចនឹងដឹងបានដោយប្រពៃព្រោះអ្នកដ៏ទៃមិនមែនអាត្មា ។
☑️ មើលតែខ្លួនឯងមិនទាំងសព្វផងមិនគួររំលងមើលទោសអ្នកណា
ត្បិតខ្លួននៅមានបាបក្នុងចិន្តាអ្នកមានប្រាជ្ញាគួរគិតផងចុះ ។
ភិក្ខុ សាន សុជា Bhikhu San Sochea

ដកស្រង់ចេញពីសៀវភៅ ព្រះធម្មបទ៣០គាថា ‌‍ដោយព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).