
Bhikkhu San Sochea
លាចាកសិក្ខាបទៈ May 21st, 2023
Website: SanSochea.org
YouTube: @SanSocheaOfficials
Facebook: SanSocheaFB
គាថាទី ១៨ |
☸️សម័យមួយ ព្រះមានព្រះភាគទ្រង់គង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធនូវបុរសអ្នកភ្ជួរស្រែម្នាក់ ទើបត្រាស់នូវព្រះគាថានេះថា៖
ន តំ កម្មំ កតំ សាធុ |
យំ កត្វា អនុតប្បតិ |
យស្ស អស្សុមុខោ រោទំ |
វិបាកំ បដិសេវតិ ។ |
☸️បុគ្គលធ្វើកម្មណាហើយ រមែងក្តៅក្រហាយ ឬមានមុខប្រឡាក់ដោយទឹកភ្នែក ស្រែកយំ ទទួលផលនៃកម្មណា កម្មដែលគេធ្វើហើយនោះ ឈ្មោះថាជាកម្មមិនល្អឡើយ ។
ភិក្ខុ សាន សុជា Bhikkhu San Sochea
☑️ បុគ្គលអ្នកមិនដឹង កាលខំប្រឹងចាប់ដែកក្តៅ រែងបានការសោកសៅ ហេតុខ្លួនខ្លៅមិនដឹងការណ៍ ។ ☑️ យ៉ាងណាអ្នកធ្វើបាប ព្រោះមិនជ្រាបធម៌ទេសនា ធ្វើបាបពេញចិន្តា ព្រោះមោហាមិនជឿកម្ម ។ ☑️ លុះកម្មនោះមកផ្តល់ ទុក្ខឱ្យដល់រយសែនឆ្នាំ ទើបបានរលឹកចាំ ថាកម្មនោះមិនល្អមែន ។
ដកស្រង់ចេញពីសៀវភៅ ព្រះធម្មបទ៣០គាថា ដោយព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា

🔸កំណែចុងក្រោយ Last Updated on January 23, 2025 by Johnny ចន្នី
Facebook Comments