
Bhikkhu San Sochea
លាចាកសិក្ខាបទៈ May 21st, 2023
Website: SanSochea.org
YouTube: @SanSocheaOfficials
Facebook: SanSocheaFB
គាថាទី ១៧ |
☸️សម័យមួយ ព្រះមានព្រះភាគទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ទ្រង់ប្រារព្ធនូវបុរសឃ្លង់ឈ្មោះសុប្បពុទ្ធ ទើបត្រាស់នូវព្រះគាថានេះថា៖
ចរន្តិ ពាលា ទុម្មេធា |
អមិត្តេនេវ អត្តនា |
ករោន្តា បាបកំ កម្មំ |
យំ ហោតិ កដុកប្ជលំ ។ |
☸️ពួកជនពាលមិនមានប្រាជ្ញា មានខ្លួនដូចជាសត្រូវ តែងធ្វើកម្មលាមក ដែលជាអំពើមានផលក្តៅក្រហាយ ។
ភិក្ខុ សាន សុជា Bhikkhu San Sochea
☑️ រីគប់ភ្លើង ឆេះរុងរឿង ឡើងច្រាសខ្យល់ អ្នកកាន់ដល់ ផលវិបាក រលាកកាយ បើមិនលត់ ឬក៏បោះ ចោលឱ្យឆ្ងាយ ពិតឆេះសាយ រាយរលាក ចាកជីវិត ។ ☑️ ដូចជនពាល រាលគំនិត គិតមិនត្រូវ ដើរខុសផ្លូវ នៃពពួក ជនបណ្ឌិត កាលធ្វើកម្ម ប្រចាំកាយ សុទ្ធទុច្ចរិត គួរអាណិត ត្បិតធ្វើទុក្ខ រុកខ្លួនឯង ។
ដកស្រង់ចេញពីសៀវភៅ ព្រះធម្មបទ៣០គាថា ដោយព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា

Facebook Comments