
Bhikkhu San Sochea
លាចាកសិក្ខាបទៈ May 21st, 2023
Website: SanSochea.org
YouTube: @SanSocheaOfficials
Facebook: SanSocheaFB
គាថាទី ១ |
☸️សម័យមួយ ព្រះមានព្រះភាគទ្រង់គង់នៅក្នុងក្រុងសាវត្ថី ទ្រង់ប្រារព្ធនូវព្រះរាជាព្រះនាម វិឌូឌភៈ ព្រមទាំងបរិវារ ដែលត្រូវស្លាប់ដោយទឹកជំនន់ ទើបត្រាស់នូវព្រះគាថានេះថា៖
បុប្ផានិ ហេវ បចិនន្តំ |
ព្យាសត្តមនសំ នរំ |
សុត្តំ គាមំ មហោឃោវ |
មច្ចុ អាទាយ គច្ឆតិ ។ |
☸️មច្ចុគឺសេចក្តីស្លាប់ តែងកៀបយកទៅនូវនរជន អ្នកមានចិត្តជាប់ជំពាក់ក្នុងអារម្មណ៍ផ្សេងៗ កំពុងជ្រើសរើសនូវផ្កា គឺកាមគុណ ៥ នុ៎ះឯង ដូចទឹកជំនន់ធំដែលកួចយកអ្នកស្រុកកំពុងដេកលក់ទៅ ដូច្នោះឯង។
ភិក្ខុ សាន សុជា Bhikkhu San Sochea
☑️ រីពាក្យថាកាម សត្វលោកញៀនញ៉ាម ឌិតដាមជាប់ចិត្ត ទោះបីឋិតក្នុង មាត់មច្ចុពិត តែគ្មានបានគិត រកផ្លូវរត់ឡើយ។
ដកស្រង់ចេញពីសៀវភៅ ព្រះធម្មបទ៣០គាថា ដោយព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា

🔸កំណែចុងក្រោយ Last Updated on October 11, 2024 by Johnny ចន្នី
Facebook Comments