ការងារតែងសម្រេចដោយសេចក្ដីព្យាយាម
កាលខ្ញុំនៅជាសិស្សសាលា ខ្ញុំបានអានសៀវភៅមួយក្នុងសៀវភៅនោះ មាន note សរសេរទុកខាងមុខស្លោកដែលជាភាសិតដូចខាងក្រោមនេះប្រាប់ឱ្យដឹងថា ចេញជាប្រធានបទតែងសេចក្ដីក្នុងការប្រឡងយកសញ្ញាប័ត្រមធ្យមភូមិភាគទី ១ (ឌីផ្លូម) តើសៀវភៅនោះមានឈ្មោះថាអ្វីដែរ មានអ្នកណាដឹងទេ?
————————-
उय्यामेन हि सिज्झन्ति, कारियानि न मनोरथं।
न हि सुत्तस्स सीहस्स, पविसन्ति मिगामुखे॥
ឧយ្យាមេន ហិ សិជ្ឈន្តិ, ការិយានិ ន មនោរថំ
ន ហិ សុត្តស្ស សីហស្ស, បវិសន្តិ មិគា មុខេ ។
ការងារទាំងឡាយនឹងសម្រេចបានដោយសេចក្ដីព្យាយាមមិនអាចសម្រេចបានដោយការនឹកប៉ងប្រាថ្នា ដូចពួកម្រឹគមិនបោលចូលក្នុងមាត់សីហៈដែលដេកលក់ឡើយ ។
តាអារាមប៊យ
ខែមករា ទី ២៦, ២០១៧

🔸កំណែចុងក្រោយ Last Updated on March 27, 2023 by Johnny ចន្នី