សម្បទារបស់បុត្រ
បទពាក្យប្រាំពីរ
(សម្បទា៤យ៉ាងនេះ លោកថាជាធម៌សម្រាប់សងគុណមាតាបិតា)
ព្រះពុទ្ធជាម្ចាស់ត្រាស់ទេសនា | ថាមានសម្បទាបួនឧត្តម |
សម្រាប់តបស្នងសងឱ្យចំ | តបតាមក្រឹត្យក្រមច្បាប់សាសនា ។ |
ទីមួយលោកថាគឺសទ្ធា | បុត្តភ្ងាគប្បីលៃចាត់ការ |
ជួយចូកចែវលោកឱ្យជ្រះថ្លា | ជឿធម៌ជឿអាថ៌ព្រះសម្ពុទ្ធ ។ |
ទីពីរលោកថាគឺសីលា | រៀបកាយវាចាឱ្យបរិសុទ្ធ |
ចាត់ជាគុណជាតស្អាតបំផុត | ជួយដុតកិលេសចាកអបាយមុខ ។ |
ទីបីលោកថាគឺចាគា | ចេះចាយទ្រព្យាសន្សំសុខ |
តម្កល់ជាទ្រព្យគាប់ជាតិមុខ | សាងទុកឱ្យហើយទើបហៅល្អ ។ |
ទីបួនលោកថាគឺបញ្ញា | ស្គាល់សព្វសញ្ញាទើបបវរ |
ស្គាល់បាបស្គាល់បុណ្យអាក្រក់ល្អ | ស្គាល់សស្គាល់ខ្មៅហៅសប្បុរស ។ |
បើកូនប្រុសស្រីឯណាមួយ | ចេះចាត់លើកស្ទួយជួយព្រះរស់ |
តម្កុំតម្កើងលើកកិត្តិយស | ឱ្យលោកខ្ពង់ខ្ពស់យសវិវឌ្ឍ ។ |
កូនចៅនោះឯងរែងបានសុខ | ជាតិនេះជាតិមុខមិនកំសត់ |
ជួបជួនសប្បុរសស្មោះប្រាកដ | ព្រោះបទបានតបសងគុណព្រះ ៕ |
និពន្ធដោយៈ ព្រះបវរសត្ថា កៅ ពុទ្ធា ជោតញ្ញាណោ
វត្តគិរីសោភា (កូនសត្វ), ថៃ្ងទី១៧ ខែឧសភា ឆ្នាំ២០០៨
🔸Last Updated កំណែចុងក្រោយ on August 9, 2024
Facebook Comments