បរិយេសនា ២ (ការស្វែងរក – Pariyesanā: search; quest)
១. អនបរិយេសនា (ការស្វែងរកមិនប្រសើរ ស្វែងរកបែបអនារិយៈ គឺខ្លួនជាអ្នកមានជាតិ ជរា ព្យាធិ មរណៈ សោក និងសង្កិលេសជាធម្មតា ក៏នៅស្វែងរកតែវត្ថុដែលមានជាតិ ជរា ព្យាធិ មរណៈ សោក និងសង្កិលេសជាធម្មតាថែមទៀត – Anariya-pariyesanā: unariyan or ignoble searh)
២. អរិយបរិយេសនា (ការស្វែងរកដ៏ប្រសើរ, ស្វែងរកបែបអារយៈ គឺខ្លួនជាអ្នកមានជាតិ ជរា ព្យាធិ មរណៈ សោក និងសង្កិលេសជាធម្មតា ប៉ុន្ដែឃើញទោសការខ្វះចន្លោះរបស់វត្ថុដែលមានសភាពដូច្នោះហើយ ក៏ខ្នះខ្នែងស្វែងរកធម៌ដ៏ក្សេម គឺនិព្វាន ដែលមិនមានសភាពដូច្នោះ – Ariya-pariyesanā: ariyan or noble search)
ការស្វែងរកទាំង ២ យ៉ាងនេះប្រៀបធៀបបាននឹង អាមិសបរិយេសនា និងធម្មបរិយេសនា ដែលសម្ដែងទុកក្នុងអង្គុត្តរនិកាយ; សម្រាប់មនុស្សសាមញ្ញ អាចារ្យជំនាន់ក្រោយបានអធិប្បាយថា ខទី១ បានដល់មិច្ឆាជីវៈ ខទី២ បានដល់សម្មាអាជីវៈ ដូច្នេះវិញក៏មានដែរ ។
🔸Last Updated កំណែចុងក្រោយ on March 26, 2023