គាថាទី១៨

ព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា
លាចាកសិក្ខាបទៈ May 21st, 2023
Website: SanSochea.org
YouTube: @SanSocheaOfficials
Facebook: SanSocheaFB
គាថាទី ១៨

☸️សម័យមួយ ព្រះមានព្រះភាគទ្រង់គង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធនូវបុរសអ្នកភ្ជួរស្រែម្នាក់ ទើបត្រាស់នូវព្រះគាថានេះថា៖

☸️បុគ្គលធ្វផកម្មណាហើយ រមែងក្តៅក្រហាយ ឬមានមុខប្រឡាក់ដោយទឹកភ្នែក ស្រែកយំ ទទួលផលនៃកម្មណា កម្មដែលគេធ្វើហើយនោះ ឈ្មោះថាជាកម្មមិនល្អឡើយ ។

☑️ បុគ្គលអ្នកមិនដឹងកាលខំប្រឹងចាប់ដែកក្តៅ
រែងបានការសោកសៅហេតុខ្លួនខ្លៅមិនដឹងការណ៍ ។
☑️ យ៉ាងណាអ្នកធ្វើបាបព្រោះមិនជ្រាបធម៌ទេសនា
ធ្វើបាបពេញចិន្តាព្រោះមោហាមិនជឿកម្ម ។
☑️ លុះកម្មនោះមកផ្តល់ទុក្ខឱ្យដល់រយសែនឆ្នាំ
ទើបបានរលឹកចាំថាកម្មនោះមិនល្អមែន ។
ភិក្ខុ សាន សុជា Bhikkhu San Sochea

ដកស្រង់ចេញពីសៀវភៅ ព្រះធម្មបទ៣០គាថា ‌‍ដោយព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster). នត្ថិ សន្តិ បរំ សុខំ - មិនមានសេចក្តីសុខ​ដទៃក្រៅអំពីសេចក្តីស្ងប់ឡើយ។ No Other Happiness is Greater Than Peace