បឋ្យាវត្ត ???(មិនដឹងថានឹងមានអ្នកអានឬទេ អាចមានប្រយោជន៍សម្រាប់ព្រះភិក្ខុសាមណេរដែលសិក្សាភាសាបាលី)កាលខ្ញុំផុស្ដបុរាណភាសិតគ្រាទី ៤ មានសំណួរពីអ្នកអានម្នាក់សួរថាៈគាថានេះ មានឈ្មោះអ្វីដែរ ? មួយគាថា មានប៉ុន្មានបាទ មួយបាទមានប៉ុន្មានអក្ខរៈ រៀមច្បង?ខ្ញុំអានសំណួរហើយ ក៏យល់ភ្លាមថាអ្នកសួរគង់ដឹងរឿងឆន្ទ? បើមិនដឹងទេ មិនអាចនឹងដឹងរឿងបាទនិងអក្ខរៈទេ… មានប្រិយមិត្តម្នាក់បានជួយឆ្លើយមុនរួចទៅហើយ បានជាមិនបានឆ្លើយក្នុងទីនោះ ។ បឋ្យាវត្ត ជាឈ្មោះឆន្ទ(ឆ័ន គឺកាព្យ)…
Category: ភាសាបាលី
សុបិន (គ្មានជើង ត ទេ)
សូមផុស្ដម្ដងទៀត សម្រាប់អ្នកដែលមិនទាន់បានអាន សុបិន ឬ សុបិន្ត មួយណាត្រូវ ???សុបិន សរសេរបែបនេះគឺ ត្រូវ (មិនមានជើង ត ទេ)សុបិន្ដ សរសេរបែបនេះគឺ ខុស————————–ដែលខ្ញុំលើកយកពាក្យនេះមកចែករំលែក ព្រោះខ្ញុំបានឃើញសរសេរខុសស្ទើរទាំងអស់ក៏ថាបាន ខ្ញុំពុំមានចេតនានឹងមើលងាយមើលថោកអ្នកណាមួយឡើយមុននឹងអធិប្បាយប្រភពនៃពាក្យនេះ សូមជូនជាយោបល់សម្រាប់អ្នកដែលចេះសូត្រធម៌ ដែលហៅដោយខ្លីថាធម៌ យន្ទុន សម្រាប់ជាជំនួយចាំមិនឱ្យសរសេរខុស…
នយោបាយ
ព្រះចន្ទ
ព្រះចន្ទ ? ទាំងកវីដ៏ល្បីល្បាញមានកិត្តិនាមខ្ចរខ្ចាយរន្ទឺក្នុងលោកដូចមេធីប្រាជ្ញឥណ្ឌានាម រពិន្ទ្រនាថ ឋាកូរ(Rabindranath Tagore) ទាំងសាមញ្ញជនដូចជាខ្ញុំនិងប្រិយមិត្រ ម្នាក់ៗសុទ្ធតែធ្លាប់ស្រមើស្រមៃឬពិពណ៌នាដល់ព្រះចន្ទ្រ?បទកវីអំពីព្រះចន្ទដែលខ្ញុំជាប់ចិត្តបំផុត ជាបទកវីរបស់រពិន្ទ្រនាថ ឋាកូរ (ខ្ញុំសូមបបួលប្រិយមិត្រដែលជាបញ្ញវន្ត ព្រះគុណម្ចាស់ លោកគ្រូ អ្នកគ្រូ កូនក្មួយ ឱ្យស្វែងរកកវីនិពន្ធរបស់ប្រាជ្ញរូបនេះមកអាន ខ្ញុំធានាថានឹងបានមនោសញ្ចេតនាហារមកបំប៉នអារម្មណ៍ដ៏អស្ចារ្យមិនខុសបំណងឡើយ) ———————- រឿងដែលចង់និយាយក្នុងទីនេះគឺពាក្យថា “ព្រះចន្ទ”…
លទ្ធភាព vs សមត្ថភាព
ហេរញ្ញិក ឬ ហិរញ្ញិក ?
ហេរញ្ញិក ឬ ហិរញ្ញិក ? ក្រោយសម័យខ្មែរក្រហមគ្រប់គ្រងប្រទេសមកទល់សព្វថ្ងៃ យើងគប្បីទទួលដឹងឮថា មានភាពច្របូកច្របល់ក្នុងការសរសេរអក្សរសាស្ដ្រច្រើនដែលគួរឱ្យបារម្ភណាស់ ព្រោះថាទាំងការសរសេរជាផ្លូវការ ទាំងសរសេរជាទួទៅ វាស្ទើរតែខុសទាំងអស់គ្នាទៅហើយ ថែមទាំងប្រើបែបខុសៗ ទៀត លើសពីនេះទៅទៀតគឺមានអ្នកបង្កើតវចនានុក្រមផ្សំពាក្យបែបខុសទៀត កូនក្មួយបើកមើលហើយចាំអ្វីដែលខុសដោយគ្នាមិនដឹងថាខុស យកទៅសរសេរបន្ដ ជាការជួយដាប់ការសរសេរខុសឱ្យជ្រៅថែមទៀត…. ភស្ដុតាង៖ សូមបើក google…
មាតា គឺម៉ែ
កំសាន្ដ-ល្បងបញ្ញា
កាលពីនៅក្មេងជាសិស្សថ្នាក់បឋមសិក្សា លោកគ្រូបានដាក់សំណួរជាចំណោទឱ្យគិត មិនជាចំណោទសម្រាប់យកពិន្ទុអីទេ លោកគ្រូខ្ញុំគាត់គូរក្រឡាចត្រង្គជា ៩ ក្រឡា ហើយឱ្យសិស្សក្នុងថ្នាក់ដាក់លេខចូលក្នុងក្រឡានីមួយៗ ពីលេខ ១ ដល់លេខ ៩ ស្មើនឹងចំនួនក្រឡា លេខនីមួយៗដាក់បានតែម្ដង បើដាក់ក្នុងក្រឡាមួយហើយ មិនអាចដាក់លេខដដែលទៅក្នុងក្រឡាដទៃទៀតបានទេ ដាក់រួចហើយត្រូវបូកឱ្យបានចំនួន ១៥ បូកពីលើចុះក្រោម ពីស្ដាំទៅឆ្វេង ឬបូកបញ្ឆៀង…