វិបស្សនាៈ រូបមន្ដបញ្ហាញផ្លូវ

រូបមន្ដបញ្ហាញផ្លូវ សម័យមួយ ព្រះសម្មាសម្ពុទ្ធជាម្ចាស់គង់ប្រថាប់នៅនាព្រះជេតវ័នមហាវិហារ អារាមររបស់លោកអនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ព្រះអង្គបានត្រាស់ហៅព្រះភិក្ខុសង្ឃទាំងពួងឱ្យមកប្រជុំព្រមគ្នា ហើយទើបទ្រង់មានព្រះករុណាត្រាស់ព្រះពុទ្ធវចនៈនេះថា ៖ ម្នាលអ្នកឃើញភ័យក្នុងសង្សារវដ្ដទាំងឡាយ! គ្រាមួយកាលត្រាស់ដឹងដំបូង យើងតថាគតគង់នៅក្រោមម្លប់ដើមអជបាលនិគ្រោធ ប្របឆ្នេរនេរញ្ជរានទី ឰដ៏តំបន់ឧរុវេលា កាលតថាគតចៀសចេញសម្ងំតែម្នាក់ឯងនៅទីនោះ បានកើតគំនិតក្នុងចិត្តឡើងយ៉ាងនេះថា៖ ផ្លូវនេះជាឯកាយនមគ្គ គឺជាម៌ាគាផ្លូវជាទីទៅដ៏ឯក– ដើម្បីសេចក្ដីបរិសុទ្ធិនៃសត្វទាំងឡាយ– ដើម្បីកន្លងសេចក្ដីសោកនិងបរិទេវនាការ– ដើម្បីរំលត់បង់នូវសេចក្ដីទុក្ខនិងទោមនស្ស–…

ព្រះពុទ្ធសាសនាមិនមែនទស្សនវិជ្ជា

ព្រះត្រៃបិដក៖  គម្ពីរដែលពុទ្ធសាសនិកត្រូវតែដឹង(១) លំនាំសេចក្ដី ព្រះពុទ្ធសាសនាមិនមែនទស្សនវិជ្ជា មុននឹងនិយាយអំពីព្រះត្រៃបិដក យើងចាំបាច់ត្រូវញែកឱ្យច្បាស់រវាងទស្សនវិជ្ជានិងសាសនា ។ ទស្សនវិជ្ជាជារឿងគិតរកហេតុផលជាចំបង ដើម្បីឈានទៅរកខសន្និដ្ឋានការពិត ដោយឆ្លងកាត់ការជជែកគ្នាក្នុងហេតុផលនោះៗ រឿងដែលជជែកគ្នាឬគិតនោះ អាចមិនទាក់ទងដល់ដំណើរជីវិតដែលកំពុងប្រព្រឹត្តទៅ ឧទាហរណ៍ ពួកទស្សនវិទូអាចជជែកគ្នាថា ចក្រវាឡកើតឡើងពីពេលណានិងដល់ទីបំផុតពេលណា លោកនេះនឹងសាបសូន្យពេលណា ជីវិតបានកកើតឡើងពេលណា ជាដើម ហើយពួកទស្សនវិទូក៏មិនចាំបាច់ត្រូវមានដំណើរជីវិតតាមគោលការណ៍អ្វីៗ ឬសូម្បីតែបត្រិបត្តិខ្លួនឱ្យសមស្របតាមអ្វីដែលខ្លួនគេគិតក៏មិនចាំបាច់ដែរ…

ឥទ្ធិពលកិរិយាវាចារបស់ឪពុកម្ដាយ

បុរាណភាសិត ៣៧ កិរិយាមាយាទ ពាក្យសម្ដី និងទង្វើ របស់ម៉ែឪដែលប្រព្រឹត្តទៅរៀងរាល់ថ្ងៃ មានឥទ្ធិពលសាបព្រួសទៅលើកូនយ៉ាងណាដែរឬទេ ?សូមអញ្ជើញធ្វើការសង្កេតតាមគ្រួសារនីមួយ ៗ ចុះ ។ මාතාහීනස්‌ස දුබ්‌භාසා,පිතාහීනස්‌ස දුක්‍රියා;උභො මාතා පිතා හීනා,දුබ්‌භසා ච දුකීරියා. ខាងលើនេះ ជាភាសាបាលីតួអក្សរសិរីលង្កា…

ពុទ្ធវចនៈក្នុងធម្មបទ គាថាទី ៣២

អ្នកមិនប្រមាទជាអ្នកនៅជិតព្រះនិព្វានTHE HEEDFULL ARE IN THE PRESENCE OF NIBBĀNA ਅਪ੍ਪਮਾਦਰਤੋ ਭਿਕ੍ਖੁ, ਪਮਾਦੇ ਭਯਦਸ੍ਸਿ વਾ।ਅਭਬ੍ਬੋ ਪਰਿਹਾਨਾਯ, ਨਿਬ੍ਬਾਨਸ੍ਸੇવ ਸਨ੍ਤਿਕੇ॥ (ខាងលើនេះជាភាសាបាលីតួអក្សរគុរមុខី (Gurmukhi) អានដូចភាសាបាលីតួអក្សរខ្មែរខាងក្រោមនេះ ។…

THE HEEDFULL ADVANCE

ពុទ្ធវចនៈក្នុងធម្មបទ គាថាទី ៣១ THE HEEDFULL ADVANCE аббамаад̣̇арад̇о бхигку, бамаад̣̇з бхаяад̣̇асси ваа;сам̣яож̇анам̣ ан̣ум̣ т̇уулам̣, д̣ахам̣ аг̇г̇ийва г̇ажчад̇и. (ខាងលើនេះជាភាសាបាលីតួអក្សរ Cyrillic អានដូចភាសាបាលីតួអក្សរខ្មែរខាងក្រោមនេះ ខ្ញុំមិនចេះអានទេ…

សៅហ្មងព្រោះនៅខុសកន្លែង

បុរាណភាសិត ៣៥ ဟံသော မဇ္ဈေ န ကာကာနံ၊ သီဟော ဂုန္နံ န သောဘတေ။ဂဒ္ရဘမဇ္ဈေ တုရင္ဂော၊ ဗာလမဇ္ဈေ စ ပဏ္ဍိတော။ (តួអក្សរភូមា អានដូចភាសាបាលីតួអក្សរខ្មែរខាងក្រោមនេះ) ហំសោ មជ្ឈេ ន កាកានំ,…

អ្នកស្មើនឹងមនុស្សឆ្កួត ៣ ពួក

បុរាណភាសិត ៣៦ Adhanassa rasaṃ khādā,Abalassa hathā narā;Apaññassa vākyakathā,Ummattakasamā ime. (តួអក្សររ៉ូម៉ាំងប្រើសរសេរភាសាបាលីដែលទទួលស្គាល់ទួទាំងពិភពលោក អានដូចភាសាបាលីតួអក្សរខ្មែរខាងក្រោមនេះ) អធនស្ស រសំ ខាទា,អពលស្ស ហថា នរា;អបញ្ញស្ស វាក្យកថា,ឧម្មត្តកសមា ឥមេ ។ ជនអ្នកខ្សត់ទ្រព្យ…