ព្រះត្រៃបិដកនិងព្រះរតនត្រៃ(3)

THE PALI CANON What a Buddhist Must Know (3)

The significance of the Pali Canon

The significance of the Pali Canon in the maintenance of the Teaching can be appreciated more when the Pali Canon is seen in relation to other components of Buddhism.

The Pali Canon and the Triple Gem

The principal reason for the paramount importance of the Pali Canon is that it is where the Triple Gem, also the Three Refuges for all Buddhists, is preserved:

(1) The Pali Canon is the dwelling place of the Buddha. As mentioned earlier, the Dhamma and Vinaya are our Teacher on the Buddha’s behalf after his Final Nibbāna. From this perspective, we Buddhists can still have an audience with the Teacher in the Pali Canon even though he passed away over 2,500 years ago.

(2) The Pali Canon performs the duty of Dhamma. It is through the Pali Canon that we can get to know the Dhamma and Vinaya, i.e. the Buddha’s teachings. The Dhamma and Vinaya are simply abbreviated as the Dhamma. When we need something to symbolize it, it is the Tipiṭaka that is often used.

(3) The Pali Canon is where the Sangha is accommodated. The Sangha owes its existence to the rules laid down by the Buddha in the Tipiṭaka. In other words, Buddhist monks that form the Sangha can be ordained and remain in their monkhood only because of the Vinaya.

The Vinayapiṭaka contains the rules and regulations for the maintenance of the Sangha. Conversely, the Sangha is entrusted with the duty to preserve and keep the Teaching. The Sangha is thus closely attached to the Tipiṭaka.

To sum up, the Triple Gem has to rely on the Pali Canon to manifest itself to the populace of the world, starting with the Buddhists themselves. The Pali Canon is therefore important as the vehicle through which the Triple Gem becomes known. Preserving the Pali Canon is in effect maintaining the Triple Gem, which is also maintaining Buddhism itself.

Phra Brahmagunabhorn (P. A. Payutta)
Translated from Thai by Dr. Somseen Chanawangsa.

—————————–

ព្រះត្រៃបិដក : គម្ពីរដែលពុទ្ធសាសនិកត្រូវតែដឹង(៣)
– ព្រះពុទ្ធសាសនាមិនមែនទស្សនវិជ្ជា (បង្ហោះរួចហើយ)
– ព្រះពុទ្ធវចនៈ : ខ្លឹមសារនៃព្រះពុទ្ធសាសនា (បង្ហោះរួចហើយ)

សេចក្ដីសំខាន់នៃព្រះត្រៃបិដក
សេចក្ដីសំខាន់នៃព្រះត្រៃបិដកចំពោះការថែរក្សាព្រះសាសនា អាចនឹងយល់បានរឹតតែច្បាស់ឡើង កាលបើយើងមើលឃើញសម្ពន្ធភាពរវាងព្រះត្រៃបិដកនិងចំណែកផ្សេងៗ របស់ព្រះពុទ្ធសាសនា ។

ព្រះត្រៃបិដកនិងព្រះរតនត្រៃ
ហេតុផលចម្បងដែលព្រះត្រៃបិដកមានសេចក្ដីសំខាន់យ៉ាងក្រៃលែង គឺព្រះត្រៃបិដកជាទីអភិរក្សព្រះរតនត្រៃដែលជាព្រះត្រៃសរណៈរបស់ពុទ្ធសាសនិកជនទាំងឡាយ ។

១. ព្រះត្រៃបិដកជាទីសណ្ឋិតរបស់ព្រះពុទ្ធជាម្ចាស់ៈ- ដូចដែលបានពោលមករួចហើយថា ធម្មវិន័យនឹងជាសាស្ដាជំនួសព្រះអង្គ ក្រោយពីព្រះអង្គចូលបរិនិព្វានទៅហើយ មើលពីវិស័យទស្សន៍ប៉ែកខាងនេះ យើងអ្នកកាន់ពុទ្ធសាសនាអាចចូលគាល់ព្រះបរមសាស្ដាក្នុងព្រះត្រៃបិដកបាន ថ្វីត្បិតតែព្រះអង្គបានចូលកាន់បរិនិព្វានកន្លងទៅជាង ២,៥០០ ឆ្នាំហើយក៏ដោយ ។

២. ព្រះត្រៃបិដកដើរតួនាទីរបស់ព្រះធម៌ៈ- យើងស្គាល់ព្រះធម្មវិន័យ ដែលជាពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធជាម្ចាស់បានតាមរយៈព្រះត្រៃបិដក ។ យើងហៅធម្មវិន័យខ្លីៗថា ព្រះធម៌ នៅពេលដែលយើងចង់បង្ហាញថាអ្វីជានិមិត្តរូបនៃព្រះធម៌ យើងរមែងយកព្រះត្រៃបិដកជាគ្រឿងសម្គាល់សម្រាប់ព្រះធម៌ ។

៣. ព្រះត្រៃបិដកជាទីទ្រទ្រង់ព្រះសង្ឃ ៈ- ព្រះសង្ឃកើតមកអំពីពុទ្ធប្បញ្ញត្តិក្នុងព្រះត្រៃបិដក បានសេចក្ដីថា ព្រះភិក្ខុទាំងឡាយក្នុងព្រះពុទ្ធសាសនាដែលរួមគ្នាជាភិក្ខុសង្ឃៈនោះ បានបួសនិងនៅជាភិក្ខុភាវៈបានដោយព្រះវិន័យ ។
ព្រះវិន័យបិដកជាទីអភិរក្សទុកនូវកតិកានិងបទបញ្ញត្តិ ដែលរក្សាទុកនូវភិក្ខុសង្ឃៈ ចំណែកភិក្ខុសង្ឃៈនោះក៏បានធ្វើតួនាទីអភិរក្សបន្តព្រះសាសនា ដូច្នេះសង្ឃៈទើបទាក់ភ្ជាប់ជាមួយគ្នានឹងព្រះត្រៃបិដក ។

សរុបសេចក្ដីថា ព្រះរតនត្រៃត្រូវអាស្រ័យព្រះត្រៃបិដកជាទីបង្ហាញខ្លួនចំពោះប្រជាពលករលោក ដោយចាប់ផ្ដើមអំពីពុទ្ធសាសនិកជនជាអាទិ៍ ដូច្នេះហើយ ទើបព្រះត្រៃបិដកមានសេចក្ដីសំខាន់ក្នុងឋានៈជាយានចម្លងឱ្យព្រះរតនត្រៃបានជាទីស្គាល់ ។ ការអភិរក្សព្រះត្រៃបិដកគឺជាការថែរក្សាព្រះរតនត្រៃដែលជាការថែរក្សាព្រះពុទ្ធសាសនាផងដែរ ។

———————————-

សេចក្ដីប្រែជាខេមរភាសា គ្រាន់តែជាជំនួយសម្រាប់អ្នកដែលអានអង់គ្លេសមិនបានប៉ុណ្ណោះ ។
ដកស្រង់ពីៈ The Pali Canon: What a Buddhist Must Know.
By Ven. Bhikkhu P.A. Payutto

ប្រែសម្រួលអត្ថបទដោយ តាអារាមប៊យ
២ មិថុនា ២០១៨

🔸Last Updated កំណែចុងក្រោយ on March 26, 2023

Facebook Comments
Share this article:
បណ្ឌិត ធម្មណាត

Author: បណ្ឌិត ធម្មណាត

ទីប្រឹក្សា គណៈកម្មការ ពុទ្ធិកសមាគមខ្មែរ វត្តខេមររតនារាម Advisor to The Cambodian Buddhist Society of Wat KhemaRaRatanaram