អន្ដសេយ្យា

អន្ដសេយ្យា ឥតមានសត្វណា គេចចៀសវាងបានដល់កាលកំណត់ មច្ចុរុញច្រាន ឱ្យសត្វផងបានដូចៗជាគ្នា ។ រីកម្មនិងផល ពុំដែលខានផ្ដល់ ទុក្ខសុខកាចជាឱ្យឃើញជាក់ស្ដែង ជិតពេលមរណា ព្រះពុទ្ធប្រាប់ថាឃើញតាមផ្លូវចិត្ត ។ ឃើញតែម្នាក់ឯង ពុំអាចនឹងថ្លែង ប្រាប់អ្នកនៅជិតបន្ទាប់ពីនោះ ទើបអស់ជីវិត កម្មណានៅជិតទៅតាមកម្មនោះ ។———————អន្ដសយ្យា ឬ -សេយ្យា…

ទៀងទេរ

អាទិត្យទៀងទេរ រាល់ថ្ងៃតែងបែរ ទៅទិសបស្ចិម សង្កេតមើលទៅ ឃើញដូចសន្សឹម រូបកាយឥតខ្លឹម ក៏ដូច្នោះដែរ ។ ប្រភពៈ វ. ជ.ណ. ទ. ៤៤៦ រួបរួមដោយតាអារាមប៊យ ៣ មីនា ១៨

អន្តិម

អន្ដិមសាសន៍នៃម៉ែឳ ដែលត្រូវកូនកាន់កុំបំភ្លេចព្រោះជាបណ្ដាំត្រឹមនោះស្រេច កូនណានឹងគេចកែពុំបាន ។កុំឱ្យជាធូមកាលិក ត្រូវនឹកកុំភ្លេចរាល់រូបប្រាណត្រូវកាន់ប្រព្រឹត្តតាមលំអាន បុរាណគឺរឿងទីឃាវុ ។————————- អន្ដិម (អ័ន ឬអន់-តិ-ម៉ៈ) គុ. (បា.; សំ. អន្ដ្យ) ដែលមានក្នុងទីបំផុត, ដែលជាទីបំផុត; ជាខាងចុងបង្អស់; ដែលស្រេចត្រឹមប៉ុណ្ណោះ ។ វេវ….