ព្រះធម៌មិនស្ដាប់ច្បាប់មិនអាន

ពំនោលដោយៈ ព្រះគ្រូ សាន់ មនោសារ
ព្រះធម៌មិនស្ដាប់ច្បាប់មិនអានចេះចាំនិងមានមកពីណា
ខ្លួនឯងមិនស្វែងជោគវាសនាសង្ឃឹមទេវតាគេអាណិត។
មានះជើងឯកប៉ែកខាងរឹងល្ងង់ម្ល៉ឹងគង់មិនព្រមញ៉មអ្នកណា
មានះនេះមានដរាបណាប្រយោជន៍ខ្លឹមសារត្រូវអន្តរាយ។
ខានឃើញមុខម៉ែមានទៅទាស់អីកុំតែបាត់មុខប្ដីឬឪអាង៉ា
ខានឃើញមុខឪគ្មានបញ្ហាកុំតែបាត់ភក្រ្តាម៉ែអាទូច។
គំនិតបែបហ្នឹងច្បាប់លោកថាចូលក្បួនបរាគេចមិនរួច
តែមិនរហ័សច្បាស់ជាថ្ងួចត្រូវចេះកំហូចវាផ្ដន្ទា។
ព្រះធម៌មិនស្ដាប់ច្បាប់មិនអាន

កំណាព្យនិពន្ធដោយៈ ធម្មាចារ្យ ឆឹង កាន

🔸Last Updated កំណែចុងក្រោយ on September 13, 2024

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).