គាថាទី ១៩ |
☸️សម័យមួយ ព្រះមានព្រះភាគទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ទ្រង់ប្រារព្ធនូវនាយមាលាការឈ្មោះ សុមនៈ ទើបត្រាស់នូវព្រះគាថានេះថា៖
តញ្ច កម្មំ កតំ សាធុ |
យំ កត្វា នានុតប្បតិ |
យស្ស បតីតោ សុមនោ |
វិបាកំ បដិសេវតិ ។ |
☸️បុគ្គលធ្វើកម្មណាហើយ រមែងមិនក្តៅក្រហាយ ឬដល់នូវសេចក្តីពេញចិត្ត មានចិត្តល្អទទួលផលនៃកម្មណា កម្មដែលគេធ្វើហើយនោះឯង ឈ្មោះថាជាកម្មល្អ ។
ភិក្ខុ សាន សុជា Bhikkhu San Sochea
☑️ អ្នកបណ្តុះដាំផ្សាំពូជធារ បំពេញការងារយ៉ាប់កម្លាំង ធ្វើស្រូវវស្សាឬមួយប្រាំង ទោះនឿយហត់ខ្លាំងមិនរួញរា ។ ☑️ យកចិត្តទុកដាក់ភ្ញាក់ថែទាំ គ្មានអ្នកបង្ខំក៏ឧស្សាហ៍ ព្រោះជឿជាក់ច្បាស់ក្នុងចិន្តា ថាបានផ្លែផ្កាព្រោះប្រឹងប្រែង ។ ☑️ រីឯក្ដីសុខក្នុងជីវិត ជារបស់ពិតមិនមែនក្លែង កើតព្រោះធ្វើបុណ្យដោយខ្លួនឯង ឱ្យផលជាក់ស្តែងមិនបន្លំ ។ ☑️ អ្នកខ្លះរឮកឃើញបុណ្យចាស់ ត្រេកអរខ្លាំងណាស់រឹតតែខំ ព្រោះឃើញកុសលគុណឧត្តម លោកក៏សន្សំបន្តទៀត ។
ដកស្រង់ចេញពីសៀវភៅ ព្រះធម្មបទ៣០គាថា ដោយព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា
Facebook Comments