ឆ្នាំរោង DRAGON
មនុស្សកើតឆ្នាំរោង (នាគ)
(ឆ្នាំរោង “ធាតុមាស” ពង្សទេព្តាប្រុស)
មនុស្សប្រុស-ស្រីណា កើតឆ្នាំនេះ ទំនាយទាយថា ជាមនុស្សមានឫទ្ធិ៍ចេស្តាខ្ពស់ ជាមនុស្សមាន- រាសី មានវោហារច្រើន អ្នកផងស្រឡាញ់រាប់អាន ជាមនុស្សឆាប់ខឹង តែឆាប់បាត់ បើរកស៊ីជួញដូរមិន សូវបាន បើធ្វើការរាជការច្រើនបានបុណ្យសក្តិធំ ចូលចិត្តដើរឆ្ងាយ លុះចាស់ជរាច្រើនមានលាភចូល ។
មនុស្សកើតឆ្នាំនេះ រមែងជាមនុស្សមាននិស្ស័យនិងជោគសំណាងល្អ និងមានសេចក្តីសុខកាយ សប្បាយចិត្ត ចៅហ្វាយនាយចិញ្ចឹមបីបាច់រក្សា នឹងបានទៅជាអ្នកមានបុណ្យស័ក្តិ រហូតមានកិត្តិយស កិត្តិនាមល្បីល្បាញ ។
ជាមនុស្សមានចិត្តបុណ្យសុន្ទរ៍ទាន ចូលចិត្តជួយអ្នកដទៃ ។ អាចតាំងខ្លួនឱ្យធំដុំ បានដោយខ្លួនឯង យូរៗទៅទើបមានជោគលាភធំម្តង ជាមនុស្សមានព្រះកេតុថែរក្សា អរិសត្រូវមិនអាច ប៉ុនប៉ងពាធាបានឡើយ ។
ជាមនុស្សមានវាចាមោះមុត សតិបញ្ញាឈ្លាសវៃ ចិត្តស្រាលឆាប់ខឹងតែឆាប់បាត់ ពេញចិត្តនឹងរស កាមារម្មណ៍ មិនចេះនឿយណាយ ។
មនុស្សនេះ ច្រើនតែទទួលជោគលាភពីមនុស្សភេទផ្ទុយ បើធ្វើការជាមួយមនុស្សផ្ទុយភេទ ហើយតែងតែទទួលផលបានល្អជាវិសេស ។
មុខរបរដែលស័ក្តិសមបំផុតគឺ៖ ទទួលយកអាសា គឺថាកាលណា គេធ្វើមិនកើតហើយ ឱ្យមនុស្ស នេះទទួលធ្វើរមែងតែបានទទួលលទ្ធផលល្អជាវិសេស កាលបើដល់វ័យជរា នឹងបានទៅអ្នកមានស្តុកស្តម្ភ ។
ទំនាយបន្ថែមតាមខែកំណើត
ទំនាយប្រចាំខែមិគសិរ
មនុស្សប្រុស-ស្រីណា កើតឆ្នាំរោង ខែមិគសិរ ទំនាយថាៈ នឹងមានលាភ មានអ្នកមានបុណ្យ អំណាចរាប់រកយកជាមេត្រី ប្រចុបប្រចែងឱ្យដល់ ខ្លួន ហើយនឹងបានគ្រឿងឧបភោគ បរិភោគយ៉ាង បរិបូណ៌ ជួនកាលមានគេនាំរង្វាន់ខាន់ខាវ មកដល់លំនៅ ដ្ឋាន បើសិនជាមានរោគ ច្រើនតែឈឺពោះ ។
ទំនាយប្រចាំខែបុស្ស
មនុស្សប្រុស-ស្រីណា កើតឆ្នាំរោង ខែបុស្ស ទំនាយថាៈ នឹងមានដំណើរត្រូវចរចេញទៅកាន់ ទីឆ្ងាយៗ ពីទីកន្លែងធ្លាប់រស់នៅ ត្រូវនឿយព្រួយ ព្រោះតែគំនិតរបស់ខ្លួន ទាំងចិត្តទាំងគំនិតទៀតសោត ក៏មិនសូវទៀងទាត់ ។ ឯស្វាមី និង ភរិយា ច្រើនរអ៊ូរទាំ រញ៉ាំរញ៉ូវ ស្រួលតែដើរចរចុះ ចរឡើង ទៅឯណេះឯណោះញយៗ ។
ទំនាយប្រចាំខែមាឃ
មនុស្សប្រុស-ស្រីណា កើតឆ្នាំរោង ខែមាឃ ទំនាយថាៈ នឹងបានរបស់របរផ្សេងៗ រមែងហូរចូល មករឿយៗ សូម្បីអាហារភស្តភាជាបណ្ណាការ ក៏ត្រូវបានមានយ៉ាងពោរពេញចិន្តា ក៏ប៉ុន្តែថាសត្រូវមាន ព្រោះសេចក្តីច្រណែនឈ្នានីស ។
ទំនាយប្រចាំខែផល្គុន
មនុស្សប្រុស-ស្រីណា កើតឆ្នាំថោះ ខែផល្គុន ទំនាយថាៈ នឹងបានជាទីនិយមចូលចិត្ត នៃអ្នកផងទូទាំងជិតទាំងឆ្ងាយ បើមានសត្រូវខ្លះ ក៏គង់តែ បរាជ័យចាញ់ដៃថយកម្លាំងចុះញ៉មចូលខ្លួន មកជាមិត្តវិញ ទៅកាន់ទីណាៗ តែងតែមានគរកោតសរសើរ ជានិច្ច ជាពិសេសបំផុត ។
ទំនាយប្រចាំខែចេត្រ
មនុស្សប្រុស-ស្រីណា កើតឆ្នាំរោង ខែផល្គុន ទំនាយថាៈ នឹងបានជាទីនិយមចូលចិត្ត នៃអ្នកផងទូ ទាំងជិតទាំងឆ្ងាយ បើមានសត្រូវខ្លះ ក៏គង់តែ បរាជ័យ ចាញ់ដៃថយកម្លាំងចុះញ៉មចូលខ្លួនមកជាមិត្តវិញ ទៅណាៗតែងតែមានគេកោតសរសើរ ជានិច្ច ជាពិសេសបំផុត ។
ទំនាយប្រចាំខែពិសាខ
មនុស្សប្រុស-ស្រីណា កើតឆ្នាំរោង ខែពិសាខ ទំនាយថាៈ នឹងមានដំណើរត្រូវចេញចរទៅ កាន់ទីឆ្ងាយៗ ពីទីកន្លែងធ្លាប់រស់នៅ ត្រូវនឿយព្រួយ ព្រោះតែគំនិតរបស់ខ្លួន ទាំងចិត្តទាំងគំនិតទៀត សោត ក៏មិនសូវទៀងទាត់ ។ ចំពោះស្វាមី និង ភរិយា ច្រើនរអ៊ូរទាំ រញ៉ាំរញ៉ូវ ស្រូលតែដើរចរចុះចរឡើង ទៅឯណេះឯណោះញយ ៗ ។
ទំនាយប្រចាំខែជេស្ឋ
មនុស្សប្រុស-ស្រីណា កើតឆ្នាំរោង ខែជេស្ឋ ទំនាយថាៈ មិនសូវល្អ ត្រូវបង់ខាតរបស់ទ្រព្យ ផ្ទាល់ខ្លួន បើមិនដូច្នោះទេ ក្រែងមានជម្ងឺដម្កាត់ មិត្ត ភក្តិក៏ចង់បែរជាមើលបំណាំ កើតរង្កៀសចិត្ត ។ ឯស្វាមីនិង ភរិយានឹងមានការស្ទោគស្ទានចិត្ត ឈ្លោះទាស់ ទែងគ្នាញឹកញយ ចេះតែមានការអាប់អួ ដល់គ្នា និង គ្នា ជាអចិន្ត្រៃយ៍ ។
ទំនាយប្រចាំខែអាសាឍ
មនុស្សប្រុស-ស្រីណា កើតឆ្នាំរោង ខែអាសាឍ ទំនាយថាៈ ក្នុងពេលនេះ នឹងបានរបស់ជាទី ស្រឡាញ់ ឬជាឯកលាភ (លាភដែលវិសេសវិសាល) យ៉ាងរីករាយ បើសិនជាចាប់ផ្តើមធ្វើការរកស៊ី ឬនិយាយកិច្ចការជាមួយនឹងអ្នកមុខអ្នកការ បានផលយ៉ាង ទូលំទូលាយ ហើយមានរាសីរីករុងរឿង ក៍ប៉ុន្តែ កុំធ្វេសប្រហែសខ្លួនពេក ក្រែងមានជំពប់ប៉ះទង្គិចពុំស្រួល ។
ទំនាយប្រចាំខែស្រាពណ៍
មនុស្សប្រុស-ស្រីណា កើតឆ្នាំរោង ខែស្រាពណ៍ ទំនាយថាៈ បើសិនជាគិតការអ្វីៗ នឹងបានផល សមតាមប្រាថ្នាគ្រប់យ៉ាង បើធ្វើការរកស៊ី ជិតឆ្ងាយ ក៏សមប្រកបតាមចិត្តនឹក ប៉ុន្តែពេលនេះច្រើនមាន រោគ ឈឺក្បាល វិលមុខ ឈឺភ្នែក ឈឺត្រចៀក បើមិនខ្លាំង ក៏តិចដែរ ។
ទំនាយប្រចាំខែភទ្របទ
មនុស្សប្រុស-ស្រីណា កើតឆ្នាំរោង ខែភទ្របទ ទំនាយថាៈ នឹងមានលាភ មានអ្នកមានបុណ្យ អំណាចរាប់រកយកជាមេត្រី ប្រចុបប្រចែង ឱ្យដល់ខ្លួន ហើយនឹងបានគ្រឿងឧបភោគ បរិភោគយ៉ាង បរិបូណ៌ ជួនកាលមានគេនាំរង្វាន់ខាន់ខាវ មកដល់លំនៅដ្ឋាន បើសិនជាមានរោគ ច្រើនតែឈឺពោះ ។
ទំនាយប្រចាំខែអស្សុជ
មនុស្សប្រុស-ស្រីណា កើតឆ្នាំរោង ខែអស្សុជ ទំនាយថាៈ មិនសូវល្អ ត្រូវបង់ខាតរបស់់ទ្រព្យ ផ្ទាល់ខ្លួន បើមិនដូច្នោះទេ ក្រែងមានជម្ងឺតម្កាត់ មិត្តភក្តិក៏ចង់បែរជាមើលបំណាំ កើតរង្កៀសចិត្ត ។ ឯស្វាមី និង ភរិយា មានការស្ទោគស្ទានចិត្ត ឈ្លោះទាស់ទែងគ្នាញឹកញយ ចេះតែមានការអាប់អួ ដល់គ្នា និង គ្នាជាអចិន្រ្តៃយ៍ ។
ទំនាយប្រចាំខែកត្ដិក
មនុស្សប្រុស-ស្រីណា កើតឆ្នាំរោង ខែកត្តិក ទំនាយថាៈ ក្នុងពេលនេះ នឹងបានរបស់ជាទីស្រឡាញ់ ឬជាឯកលាភ (លាភដែលវិសេសវិសាល) យ៉ាងរីករាយ បើសិនជាចាប់ផ្តើមធ្វើការរកស៊ី ឬនិយាយ កិច្ចការប្រចាំជាមួយនឹង អ្នកមុខអ្នកការ បានផល យ៉ាងទូលំទូលាយ ហើយមានរាសីរីករុងរឿង ប៉ុន្តែ កុំធ្វេសប្រហែសខ្លួនពេក ក្រែងមានជំពប់ប៉ះទង្គិច ពុំស្រួល ។
ចុចលើរូបឆ្នាំនិមួយៗ ដើម្បីមើលជោគជតារាសី Click on animal picture to see your horoscope.
🔸Last Updated កំណែចុងក្រោយ on June 9, 2024