បុត្រ៣ប្រការ Posted on January 21, 2018April 18, 2025 by Johnny ចន្នី ចំនួនទស្សនា: 65 បង្ហោះដោយ:Johnny ចន្នី នត្ថិ សន្តិ បរំ សុខំ សុខដទៃក្រៅពីសេចក្តីស្ងប់ពុំមានឡើយ។ សេពគប់ពាល ពាលនាំទៅរកខុស សេពគប់ប្រាជ្ញប្រុស ប្រាជ្ញនាំទៅរកត្រូវ ។ 🕯️សម្តេច ជួន ណាត បុត្រ៣ប្រការ បទពាក្យប្រាំពីរ បុត្រាបុត្រីនៅលើលោកមានច្រើនគគោកហួសកំណត់ព្រះពុទ្ធជាម្ចាស់ត្រាស់សន្មតហៅបុត្រប្រាកដបីសីណ្ឋាន ។ទីមួយអតិជាតបុត្តល្អបរិសុទ្ធស្គាល់សីលទានដឹកនាំម៉ែឳទៅនិព្វានជាឋានវិមានក្សាន្តប្រសើរ ។ទីពីរអនុជាតបុត្តស្លូតបូតបំផុតស្រណុកប្រើប្រកបការងារល្អប្រសើរចេះដើរតាមផ្លូវម៉ែឳស្តី ។ទីបីអវជាតបុត្តអាក្រក់បំផុតហួសវិស័យមិនស្តាប់ម៉ែឳមានគុណថ្លៃប្រព្រឹត្តព្រៃផ្សៃខាងផ្លូវខុស ។សូមបុត្តធីតាគួរលកលៃគប្បីកែច្នៃគិតគូរចុះគួរប្រព្រឹត្តខ្លួនកុំឲ្យខុសតម្កល់កត្តិយសខ្ពស់ថ្លាថ្លៃ ។បុត្រណារលឹកនឹកតបគុណបុត្របានបុណ្យប្រសើរក្រៃទាំងក្នុងលោកនេះលោកដទៃសុខសាន្តយប់ថ្ងៃប្រាកដហោង៕ និពន្ធដោយៈ ព្រះបវរសត្ថា កៅ ពុទ្ធា ជោតញ្ញាណោ វត្តគិរីសោភា (កូនសត្វ), ថៃទី១៧ ខែឧសភា ឆ្នាំ២០០៨ 🔸កំណែចុងក្រោយ Last Updated on April 18, 2025 by Johnny ចន្នីShare this article: