វិបស្សនាៈ រូបមន្ដបញ្ហាញផ្លូវ

រូបមន្ដបញ្ហាញផ្លូវ សម័យមួយ ព្រះសម្មាសម្ពុទ្ធជាម្ចាស់គង់ប្រថាប់នៅនាព្រះជេតវ័នមហាវិហារ អារាមររបស់លោកអនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ព្រះអង្គបានត្រាស់ហៅព្រះភិក្ខុសង្ឃទាំងពួងឱ្យមកប្រជុំព្រមគ្នា ហើយទើបទ្រង់មានព្រះករុណាត្រាស់ព្រះពុទ្ធវចនៈនេះថា ៖ ម្នាលអ្នកឃើញភ័យក្នុងសង្សារវដ្ដទាំងឡាយ! គ្រាមួយកាលត្រាស់ដឹងដំបូង យើងតថាគតគង់នៅក្រោមម្លប់ដើមអជបាលនិគ្រោធ ប្របឆ្នេរនេរញ្ជរានទី ឰដ៏តំបន់ឧរុវេលា កាលតថាគតចៀសចេញសម្ងំតែម្នាក់ឯងនៅទីនោះ បានកើតគំនិតក្នុងចិត្តឡើងយ៉ាងនេះថា៖ ផ្លូវនេះជាឯកាយនមគ្គ គឺជាម៌ាគាផ្លូវជាទីទៅដ៏ឯក– ដើម្បីសេចក្ដីបរិសុទ្ធិនៃសត្វទាំងឡាយ– ដើម្បីកន្លងសេចក្ដីសោកនិងបរិទេវនាការ– ដើម្បីរំលត់បង់នូវសេចក្ដីទុក្ខនិងទោមនស្ស–…