កំសាន្ដ-ល្បងបញ្ញា

កាលពីនៅក្មេងជាសិស្សថ្នាក់បឋមសិក្សា លោកគ្រូបានដាក់សំណួរជាចំណោទឱ្យគិត មិនជាចំណោទសម្រាប់យកពិន្ទុអីទេ លោកគ្រូខ្ញុំគាត់គូរក្រឡាចត្រង្គជា ៩ ក្រឡា ហើយឱ្យសិស្សក្នុងថ្នាក់ដាក់លេខចូលក្នុងក្រឡានីមួយៗ ពីលេខ ១ ដល់លេខ ៩ ស្មើនឹងចំនួនក្រឡា លេខនីមួយៗដាក់បានតែម្ដង បើដាក់ក្នុងក្រឡាមួយហើយ មិនអាចដាក់លេខដដែលទៅក្នុងក្រឡាដទៃទៀតបានទេ ដាក់រួចហើយត្រូវបូកឱ្យបានចំនួន ១៥ បូកពីលើចុះក្រោម ពីស្ដាំទៅឆ្វេង ឬបូកបញ្ឆៀង…