
ទឹកមួយប្រលង់កុំក្បង់នឹងដៃ នាំឱ្យចង្រៃល្អក់វរវឹក គួរលុតជង្គង់បង្អោនក្រេបផឹក មេ្ដចបានមួយក្អឹកបំបាត់ខះក។ ជីវិតមានតិចកុំបិចធើ្វបាប ថ្នាក់ថ្នមសុខភាពសម្រាប់សាងល្អ សន្សំរឿងស្អាតសង្វាតធម៌ស ឱ្យដូចជាស្កររក្សារសផ្អែម។ ទឹកស្អុយទឹកជ្រាំផ្សំបានជាជី គ្រាប់ស្វាយចន្ទីលីងទទួលភ្ញៀវតុ…