នត្ថិ សន្តិ បរំ សុខំ
សុខដទៃក្រៅពីសេចក្តីស្ងប់ពុំមានឡើយ។
🔸បុណ្យគឺចោរទាំងឡាយ លួចយកមិនបាន។
| កាលវ័យទារក | ម៉ែថ្នមម៉ែបក់ | មិនឱ្យមានឆ្គង |
| អង្អែលស្រវា | ហត្ថាទាំងសង | ធើ្វជាបង្គង |
| ទ្រនំជីវិត។ | ||
| ពេលម៉ែមានទុក្ខ | បណ្ដាញស្មាញស្មុគ្រ | ថ្លុកភពងងឹត |
| បានយល់ភក្រ្តា | បុត្រភ្ងាពិសិទ្ធ | ម្ដាយសប្បាយចិត្ត |
| ផុតទុក្ខមួយគ្រា។ | ||
| រីម៉ូត្រលាមក | គំរើក្អួតឈ្លក់ | ក្រខ្វក់មេ្ដចម្ដា |
| ម៉ែគ្មានខ្ពើមស្អប់ | ឥតថប់ចិន្តា | វិស័យដូចផ្កា |
| ពិដោរធម្មជាតិ។ | ||
| ពេលមានរោគា | ឈឺថ្កាត់នានា | ម៉ែមិនចង់ឃ្លាត |
| ទ្រូងម្ដាយខ្លោចផ្សា | ឱរាចង្អៀត | បែបន់អភិវាទ |
| ឱ្យតែកូនជា។ | ||
| គ្រាកុមារវ័យ | ចិត្តម្ដាយរំពៃ | ឱ្យកូនសិក្សា |
| រៀនលេខអក្ខរៈ | សិល្បៈវិទ្យា | រៀបចំវាសនា |
| អនាគតរុងរឿង។ | ||
| ទោះក្រយ៉ាងណា | ធើ្វស្រែចំការ | កាយស្រូវចំបើង |
| យកប្រាក់ឱ្យរៀន | ឱ្យប្រសើរឡើង | ឱ្យបានកូនថ្កើង |
| ស្មើមុខនឹងគេ។ | ||
| ពេលវ័យបឋម | កំលោះក្រមុំ | ពេញដូចដួងខែ |
| ចិត្តម្ដាយស្រទន់ | គយគន់គ្នាន់គ្នេរ | ចិត្តគួចលួចស្នេហ៍ |
| សម្ផស្សសោភ័ណ។ | ||
| ពេលកូនប្រុសស្រី | មានប្រពន្ធប្ដី | ចិត្តម្ដាយគ្នេរគ្នាន់ |
| ចង់ឱ្យបានសុខ | ស៊ីចុកគ្រប់គ្រាន់ | កុំបីរិះគន់ |
| ឈ្លោះទាស់ទែងគ្នា។ | ||
| កូនសុខសប្បាយ | ស្រុះស្រួលស្រស់ស្រាយ | ម៉ែសប្បាយចិត្ត |
| ត្រង់ម្ដាយអត់ឃ្លាន | ម្ដាយគ្មានទាមទារ | ឧះឱអនិច្ចា |
| អាសូរម្ដាយខ្ញុំ។ |

កំណាព្យនិពន្ធដោយៈ ធម្មាចារ្យ ឆឹង កាន


🔸កំណែចុងក្រោយ Last Updated on October 13, 2024 by Johnny ចន្នី






