5- សល់វ៉ល់
ចិត្តសល់វ៉ល់អប្រីយ៍ សល់វ៉ល់ព្រោះស្រី សល់វ៉ល់ព្រោះស្រា
សល់វ៉ល់ព្រោះល្បែង- ស៊ីសងនានា សល់វ៉ល់ពាលា
សុទ្ធសឹងសល់វ៉ល់ ។
សល់វ៉ល់ណាក្ដី សុទ្ធសឹងអប្រីយ៍ រែងនាំឱ្យដល់
ក្ដីទុក្ខក្ដីព្រួយ រញ្ជួយកមល ទោះមានសុខសល់
ក៏សល់ស្ដើងស្ដួច ។
———————-
សល់វ៉ល់ គុ. ដែលទាក់ទាម, វិលវល់, មិនជាក់លាក់, សាំញ៉ាំ, សាន់វ៉័ណ្ឌ; រាយមាយៈ ចិត្តសល់វ៉ល់, គំនិតសល់វ៉ល់, ក្ដីសល់វ៉ល់, អំពើសល់វ៉ល់ ។ប្រភពៈ វ. ជ.ណ. ទំព័រ ១៣១៣-១៣១៤
តាអារាមប៊យ
១៧ កុម្ភៈ ១៨

🔸កំណែចុងក្រោយ Last Updated on March 26, 2023 by Johnny ចន្នី
Facebook Comments