សមាធិ ៣

សមាធិ ៣ (កិរិយាតាំងមាំនៃចិត្ត, ភាវៈដែលចិត្តស្ងប់នឹង ចាប់នៅក្នុងអារម្មណ៍តែមួយ Samādhi: – concentration)

១. ខណិកសមាធិ (សមាធិជាខណៈៗ – Khaika-samādhi: momentary concentration)

២. ឧបចារសមាធិ (សមាធិជិតនឹងស៊ប់ – Upacāra-samādhi: access concentration)

៣. អប្បនាសមាធិ (សមាធិស៊ប់ – Appanā-samādhi: attainment concentration)

——————————-

សមាធិ ៣ (កិរិយាតាំងមាំនៃចិត្ត សំដៅយកសមាធិក្នុងវិបស្សនា ឬតួអង្គសមាធិនោះឯង បែងចែកប្រភេទតាមលក្ខណៈការកំណត់ត្រៃលក្ខណ៍ ដែលជា​ធម៌ឱ្យសម្រេចនូវការរួចផុត – Samādhi: – concentration)

១. សុញ្ញតសមាធិ (សមាធិដែលពិចារណាឃើញភាពសោះសូន្យ បានដល់វិបស្សនាដែលឱ្យបានដល់កិរិយារួចផុតដោយការកំណត់អនត្តលក្ខណៈ – Suññata-samādhi: concentration on the void)

២. អនិមិត្តសមាធិ (សមាធិដែលពិចារណាធម៌ដែលគ្មាននិមិត្ត បានដល់វិបស្សនាដែលឱ្យបានដល់កិរិយារួចផុតដោយការកំណត់អនិច្ចលក្ខណៈ – Animitta-samādhi: concentration on the signless)

៣. អប្បណិហិតសមាធិ (សមាធិដែលពិចារណាធម៌ដែលមិនមានទីតាំងប្រាថ្នា បានដល់វិបស្សនាដែលឱ្យបានដល់កិរិយារួចផុតដោយការកំណត់ទុក្ខលក្ខណៈ – Appaihitasamādhi: concentration on the desireless or non-hankering)

——————————–

សេចក្ដីបន្ថែម៖ គប្បីជ្រាបថាក្នុងព្រះត្រៃបិដក បានបែងចែកវិធីបដិបត្តិជា ២ យ៉ាង ហៅថា “ភាវនា” គឺសមថភាវនា(ភាវេតព្វធម៌៑) និងវិបស្សនាភាវនា(វិជ្ជាភាគិយធម៌) ។ យោងតាមភាវនា ២ នេះ សមាធិ ៣ ខាងលើ លោកនិយាយអំពីផលដែលកើតអំពីការបដិបត្តិសមថភាវនា សមាធិ ៣ ខាងក្រោម លោកសំដៅយកសមាធិក្នុងការបដិបត្តិវិបស្សនា ។ ក្នុងឋានៈជាពុទ្ធសាសនិកជន យើងគួរសិក្សាឱ្យយល់ភាពខុសគ្នានៃវិធីបដិបត្តិ ព្រមទាំងផលនៃភាវនាទាំង ២ យ៉ាងនេះឱ្យបានយល់ខ្លះៗ ទើបជាការល្អ ដើម្បីកុំឱ្យយល់ច្របូកច្របល់ យល់សមថភាវនាថាជាវិបស្សនាភាវនា ។

តាអារាមប៊យ
២០ កុម្ភៈ ២០១៩

🔸Last Updated កំណែចុងក្រោយ on January 24, 2023

Facebook Comments
Share this article:
បណ្ឌិត ធម្មណាត

Author: បណ្ឌិត ធម្មណាត

ទីប្រឹក្សា គណៈកម្មការ ពុទ្ធិកសមាគមខ្មែរ វត្តខេមររតនារាម Advisor to The Cambodian Buddhist Society of Wat KhemaRaRatanaram