ព្រះបរមសាស្តា ទ្រង់ប្រារឰភិក្ខុទេវទត្ត ចាប់តាំងឣំពីពេលដែលភិក្ខុទេវទត្ត ចូលមកបួសហើយ បានប្រព្រឹត្តធ្វើនូវឣំពើឣាក្រក់លាមក មានប្រការផ្សេងៗ ដូចមានតទៅនេះ គឺ ៖
- (១) បានបបួលព្រះរាជកុមារឣជាតសត្រូវ ឲ្យទៅសម្លាប់ព្រះបាទ ពិម្ពិសារ ដែលត្រូវជាព្រះរាជបិតិា របស់ទ្រង់ ។
- (២) បានបញ្ជូនមនុស្ស ឲ្យទៅសម្លាប់ព្រះបរមសាស្តា តែពួក មនុស្សទាំងនោះ បានស្តាប់ព្រះធម៌ទេសនា របស់ព្រះឣង្គហើយ ក៏បានសម្រេចនូវព្រះសោតាបត្តិផល គ្រប់ៗ គ្នា,
- (៣) បានឡើងទៅ លើកំពូលភ្នំគិជ្ឈកូដហើយ ទម្លាក់ដុំថ្ម ចុះមក បានធ្វើលោហិតុប្បាទ ដល់ព្រះសាស្តា,
- (៤) បានលែងដំរីនាឡាគិរី ដែលចុះប្រេង ឲ្យទៅធ្វើឣន្តរាយ ដល់ព្រះសាស្តា តែមិនបានសម្រេចដូចគោលបំណងឡើយ,
- (៥) បានប្រមូលពួកភិក្ខុ ៥០០ រូប ធ្វើសង្ឃភេទ គឺបំបែកសង្ឃ ។
ចំណេរកាលក្រោយមក ភិក្ខុទេវទត្ត មានជម្ងឺយ៉ាងធ្ងន់ ឣស់ រយៈពេល ៩ ខែ, ទីបំផុត ភិក្ខុទេវទត្ត បានដឹងទោសកំហុសរបស់ខ្លួនហើយ មានសេចក្តីប្រាថ្នាចង់ទៅក្រាបថ្វាយបង្គំ សុំខមាទោសចំពោះព្រះភក្ត្រ នៃព្រះមានព្រះភាគ បានឲ្យកូនសិស្សសែងទៅ គាល់ព្រះ ឣង្គ, ពេលដែលកូនសិស្សសែងទៅដល់មាត់ស្រះ ក្បែរវត្តជេតពនបានប្រាប់ឲ្យកូនសិស្សដាក់ចុះសិន ។ នៅពេលដែលភិក្ខុទេវទត្តដាក់ជើងចុះដល់ផែនដីភ្លាមនោះ ព្រះធរណី ក៏បានស្រូបយកភិក្ខុទេវទត្តលិចចូលបាត់ទៅ ក្នុងថ្ងៃនោះឯង ។
ភិក្ខុទាំងឡាយ បានក្រាបទូលសួរព្រះសាស្តា ថា “បពិត្រព្រះឣង្គដ៏ចម្រើន ភិក្ខុទេវទត្ត បានធ្វើបាបកម្ម ដ៏ធ្ងន់យ៉ាងនះ តើនឹងទៅកើតនៅក្នុងទីណាដែរ?” ។
ព្រះសាស្តា ទ្រង់ត្រាស់ ថា “ម្នាលភិក្ខុទាំងឡាយ ភិក្ខុទេវទត្ត នឹងទៅកើត នៅក្នុងឣវិចីនរក” ហើយទ្រង់ត្រាស់ព្រះគាថានេះ ថា ៖
ឥធ តប្បតិ | បេច្ច តប្បតិ |
បាបការី | ឧភយត្ថ តប្បតិ |
បាបំ មេ | កតន្តិ តប្បតិ |
ភិយ្យោ តប្បតិ | ទុគ្គតឹ គតោ ។ |
☸️បុគ្គលឣ្នកបានធ្វើបុណ្យទុកហើយ រមែងរីករាយ ក្នុងលោកទាំងពីរ គឺ រីករាយក្នុងលោកនេះផង ក្នុងលោកខាងមុខផង, បុគ្គលនោះ រមែងរីករាយ ស្រស់ស្រាបុគ្គលឣ្នកធ្វើឣំពើបាប រមែងក្តៅក្រហាយ ក្នុងលោកទាំងពីរ គឺ ក្តៅក្រហាយ ក្នុងលោកនេះផង ក្នុងលោកខាងមុខផង, បុគ្គលឣ្នកធ្វើឣំពើបាបនោះ រមែងក្តៅក្រហាយ ដោយនឹកឃើញថា បាបឣញបានធ្វើហើយ លុះធ្វើមរណកាលទៅកាន់ទុគ្គតិ រឹងរឹតតែក្តៅក្រហាយក្រៃលែង ។យ ព្រោះបានឃើញនូវឣំពើបរិសុទ្ធរបស់ខ្លួន ។
ប្រភពៈ វិគីភីឌាខ្មែរ
ធម្មបទ (ធ័ម-មៈ-បត់) (ន.) (បាលី) (Dhammapada) ផ្លូវធម៌, លំអានធម៌ ។ ឈ្មោះគម្ពីរព្រះពុទ្ធសាសនាក្នុងសុត្តន្តបិដកខាងពួកខុទ្ទកនិកាយ ហៅថា ខុទ្ទកនិកាយ ធម្មបទ, ជាពុទ្ធភាសិតសុទ្ធតែជាគាថាទាំងអស់ ហៅថា ធម្មបទគាថា ឬ គាថាធម្មបទ ។ គាថាធម្មបទ អាចត្រូវបានរកឃើញនៅក្នុងគម្ពីរសុត្តន្តបិដក សៀវភៅភាគ៥២ ទំព័រទី ២១ ដល់ទំព័រទី ១១២ នៃគម្ពីរព្រះត្រៃបិដករៀបរៀងជាភាសាខ្មែរ ។
ចំនួនវគ្គក្នុងគម្ពីរធម្មបទ
គម្ពីរធម្មបទ មានទាំងអស់ ៤២៣ បទ ការរាប់ជាបទ រាប់តាមចំនួនគាថា គឺ គាថា ១ គាថា ឬគាថា ១ គាថា ជាមួយនឹងកន្លះគាថា រាប់ជា ១ បទ ក្នុងអដ្ឋកថាធម្មបទ លោករួបរួមទុកជារឿងៗ មានឈ្មោះរឿងប្រាកដតាមសភាវធម៌ ឬបុគ្គលដែលទ្រង់ប្រារព្ធ រឿងខ្លះមិនប្រាកដបុគ្គលដោយជាក់ច្បាស់ លោកក៏ប្រើពាក្យថា បុគ្គលម្នាក់ ភិក្ខុមួយរូប រួមទាំងអស់ ៣០២ រឿង ក្នុងមួយរឿងៗ ចាត់ជាពួក ជាក្រុម ហៅថា វគ្គ រួមជា ២៦ វគ្គ វគ្គនីមួយៗ មានឈ្មោះប្រាកដតាមអំណាចខ្លឹមសារនៃធម្មបទនោះៗ និងរឿងនោះៗ ពោលគឺធម្មបទណា រឿងណា ដែលមានសេចក្តីសម្ពន្ធគ្នា ទាក់ទងគ្នា ដូចគ្នា ស្រដៀងគ្នា ឬក៏ផ្ទុយពីគ្នា លោកក៏ចាត់ធម្មបទនោះៗ និងរឿងនោះៗ ជាពួក ជាក្រុម ជាមួយគ្នា ឬវគ្គជាមួយគ្នា, វគ្គនៃធម្មបទនោះ មាន ២៦ វគ្គ គឺ៖
១. យមកវគ្គ មាន ១៤ រឿង ២០ គាថា ១៤. ពុទ្ធវគ្គ មាន ៩ រឿង ១៨ គាថា ២. អប្បមាទវគ្គ មាន ៩ រឿង ១២ គាថា ១៥. សុខវគ្គ មាន ៨ រឿង ១២ គាថា ៣. ចិត្តវគ្គ មាន ៩ រឿង ១១ គាថា ១៦. បិយវគ្គ មាន ៩ រឿង ១២ គាថា ៤. បុប្ផវគ្គ មាន ១២ រឿង ១៦ គាថា ១៧. កោធវគ្គ មាន ៨ រឿង ១៤ គាថា ៥. ពាលវគ្គ មាន ១៥ រឿង ១៦ គាថា ១៨. មលវគ្គ មាន ១២ រឿង ២១ គាថា ៦. បណ្ឌិតវគ្គ មាន ១១ រឿង ១៦ គាថា ១៩. ធម្មដ្ឋវគ្គ មាន ១០ រឿង ១៧ គាថា ៧. អរហន្តវគ្គ មាន ១០ រឿង ១៤ គាថា ២០. មគ្គវគ្គ មាន ១២ រឿង ១៧ គាថា ៨. សហស្សវគ្គ មាន ១៤ រឿង ១០ គាថា ២១. បកិណ្ណកវគ្គ មាន ៩ រឿង ១៦ គាថា ៩. បាបវគ្គ មាន ១២ រឿង ១៦ គាថា ២២. និរយវគ្គ មាន ៩ រឿង ១៤ គាថា ១០. ទណ្ឌវគ្គ មាន ១១ រឿង ១៧ គាថា ២៣. នាគវគ្គ មាន ៨ រឿង ១៤ គាថា ១១. ជរាវគ្គ មាន ៩ រឿង ១១ គាថា ២៤. តណ្ហាវគ្គ មាន ១២ រឿង ២៦ គាថា ១២. អត្តវគ្គ មាន ១០ រឿង ១០ គាថា ២៥. ភិក្ខុវគ្គ មាន ១២ រឿង ២៣ គាថា ១៣. លោកវគ្គ មាន ១១ រឿង ១២ គាថា ២៦. ព្រាហ្មណវគ្គ មាន ៤០ រឿង ៤២ គាថា

🔸កំណែចុងក្រោយ Last Updated on April 17, 2025 by Johnny ចន្នី