បុរាណភាសិត (៦)
មានយសតែគ្មានចំណេះ និងមានចំណេះតែគ្មានយស
សង្ឃឹមថាភាសិតនេះ អាចផ្ដល់ជាគំនិតសម្រាប់ការជ្រើសរើសអ្នកដឹកនាំសង្គមជាន់ថ្នាក់ផ្សេងៗបានខ្លះ
ភាសាបាលីខាងក្រោមនេះ សរសេរដោយតួអក្សរ
១. រ៉ូម៉ាំង ២. ភូមា ៣. ទេវនាគរី(ឥណ្ឌា) ៤. អក្សរខ្មែរ ។
Yaso ca appabuddhīnaṃ, viññūnaṃ ayaso ca yo;
Ayasova seyyo viññūnaṃ, na yaso appabuddhinaṃ.
ယသော စ အပ္ပဗုဒ္ဓီနံ၊ ဝိညူနံ အယသော စ ယော။
အယသောဝ သေယ္ယော ဝိညူနံ၊ န ယသော အပ္ပဗုဒ္ဓိနံ။
यसो च अप्पबुद्धीनं, विञ्ञूनं अयसो च यो।
अयसोव सेय्यो विञ्ञूनं, न यसो अप्पबुद्धिनं॥
យសោ ច អប្បពុទ្ធីនំ | វិញ្ញូនំ អយសោ ច យោ; |
អយសោវ សេយ្យោ វិញ្ញូនំ | ន យសោ អប្បពុទ្ធិនំ។ |
បុគ្គលមានយសតែគ្មានបញ្ញា និងបុគ្គលមិនមានយសតែមានបញ្ញា
បុគ្គលមិនមានយសតែមានបញ្ញានោះឯងប្រសើរជាង
បុគ្គលមានយសតែគ្មានបញ្ញា ពុំប្រសើរឡើយ ។
—————————-
ព្រះត្រៃបិដកខ្មែរភាគ ៥៧ ទំព័រ ៣៨ សុត្តន្ដបិដក ខុទ្ទកនិកាយ ថេរគាថា លោកប្រែទុកថាៈ
យសរបស់បុគ្គលមិនមានប្រាជ្ញាទាំងឡាយណា និងការមិនមានយសរបស់អ្នកប្រាជ្ញ ទាំងឡាយណា ការមិនមានយសរបស់អ្នកប្រាជ្ញទាំងឡាយនោះប្រសើរ ឯយសរបស់អ្នកមិនមានប្រាជ្ញាទាំងឡាយ ពុំប្រសើរឡើយ ។
———————-
បញ្ជាក់ៈ ក្នុងព្រះត្រៃបិដកខ្មែរភាគ៥៧ ទំព័រ៣៨ បន្ទាត់ទី២ របស់គាថានេះ ព្យាង្គទី ៤ នៃបាទគាថាទី៣នេះ បាលីជា “អយសោ ច” ខ្ញុំឃើញថាបាលីត្រង់នេះជា “អយសោវ” ត្រឹមត្រូវជាង ដែលខុសគ្នាគឺ ច និង វ (ជារស្សៈទាំង ២ ព្យាង្គ) ច ប្រែថា និង, វ អាចប្រែថានោះឯងឬប៉ុណ្ណោះ សម្រាប់បញ្ជាក់សេចក្ដីថាមួយណា ពាក្យដែលមានលក្ខណៈបែបនេះមានច្រើន ដូចមានបុរាណភាសិតដែលបានបង្ហោះគ្រាទី ៥ ថា គរហាវ សេយ្យោ វិញ្ញូហិ ជាតួយ៉ាងស្រាប់ ។
តាអារាមប៊យ
ខែមករា ទី ១០, ២០១៨
🔸Last Updated កំណែចុងក្រោយ on March 27, 2023