ព្រះពុទ្ធជាម្ចាស់ត្រាស់សម្តែងថាៈ
នហិ ធម្មោ អធម្មោ ច | ឧភោ សម វិបាកិនោ |
អធម្មោ និរយំ នេតិ | ធម្មោ ចាបេតិ សុគតិ ។ |
ប្រែថាៈ
ធម៌ពីរប្រការគឺ “បុណ្យនិងបាប ” ឱ្យផលមិនស្មើគ្នាទេ ។ បាបនាំសត្វឱ្យទៅកើតក្នុងនរក ឯបុណ្យនាំសត្វឱ្យកើតក្នុងសុគតិភព (ឋានសួគ៌) ។ សេចក្តីល្អឱ្យផលជាសុខ ឯសេចក្តីអាក្រក់ ជាអំពើគួរឱ្យចៀសវៀរ និង លះបង់ ។ ទោះសេចក្តីអាក្រក់នោះ មានប្រមាណតិចតួចស្តួចស្តើង ក៏ដោយ ក៏មិនគួរធ្វើនូវអំពើអាក្រក់នោះឡើយ ។ ព្រោះការធ្វើបន្តិចបន្តួចនោះឯងហើយ ដែលជាហេតុនាំឱ្យហ៊ានធ្វើច្រើនឡើងៗបាន ៕៚

🔸កំណែចុងក្រោយ Last Updated on February 22, 2023 by Johnny ចន្នី
Facebook Comments