ព្រះពុទ្ធដីកាក្នុងគម្ពីរ

ព្រះពុទ្ធដីកាក្នុងគម្ពីរធម្មបទដ្ឋកថា ត្រាស់ថាៈ

យោ ច វស្ស សតំ ជីវេទុស្សីលោ អសមាហិតោ
ឯកាហំ ជីវិតំ សេយ្យោសីលវន្តស្ស ឈាយិនោ

ប្រែថាៈ

ការរស់នៅត្រឹមតែមួយថ្ងៃ នៃអ្នកមានសីល និងឈានឧត្តម ក៏ប្រសើរជាង ការរស់នៅអស់រយឆ្នាំ នៃអ្នកសាំញ៉ាំ គ្មានសីលធម៌ គ្មានចរិយា ។ ដូច្នេះ សប្បុរសប្រុស-ស្រីទាំងឡាយ គប្បីខិតខំធ្វើអំពើល្អគ្រប់បែបយ៉ាង ឱ្យដល់ព្រមបានជាប្រចាំ ដើម្បីបានសុខចម្រើនក្នុងជីវិតរបស់ខ្លួន រៀងៗខ្លួន ពិតជាទទួលបានសុភមង្គលក្នុងគ្រួសារ ក៏ដូចជា សុភមង្គលសង្គមជាតិទាំមូលផងដែរ ។ បើបានសមប្រកបយ៉ាងនេះហើយ ជីវិតរបស់អ្នកនោះ ហៅថា ជាជីវិតដ៏ឧត្តមប្រសើរថ្លៃថ្លាយ៉ាងពិតប្រាកដ ។ លើសពីនេះទៅទៀត ដើម្បីឱ្យជីវិតរស់បានប្រកបដោយភាពសុខដុមរមនា និងថ្លៃថ្នូរក្នុងសង្គម ត្រូវមានចិត្តសប្បុរស សណ្តោសប្រោសប្រណី គោរពស្រលាញ់រាប់អានគ្នា និងចេះជួយគ្នាទៅវិញទៅមក តាមលទ្ធភាព និងតាមឋានៈតួនាទីរបស់ខ្លួន និងខិតខំប្រឹងប្រែង សាបព្រួសបណ្តុះនូវគុណធម៌ទាំងឡាយមាន កល្យាណធម៌ សង្គហធម៌ ជាដើម ឱ្យមាននៅក្នុងសន្តានចិត្ត ​៕៚

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).