ទាបនិងតឿ

Average Rating: No ratings yet


ទាបនិងតឿ

ទាបៗមានន័យថាមិនខ្ពស់តែអាចលូតលាស់ខ្ពស់ទៀតបាន
ឃើញឈើនៅទាបស្រោចកុំខានយូរគង់លូតថ្កានខ្ពស់ជាងមុន ។
ទាបទន់វិជ្ជាអាចរៀនសូត្រប្រឹងដកពន្លូតមិនមានស៊ុន
ទាបមានឱកាសខ្ពស់ទៀតគ្រាន់មិនភន្ត័នឹងថ្កល់មួយកន្លែង ។
ចំណែកតឿវិញពិបាកកែមនុស្សសត្វឈើដែរសែនចំបែង
តឿពិបាកកែបែររអែងលូតយ៉ាកក្រៃលែងងើបមិនបាន ។
ដូចគំនិតតឿយ៉ាប់និងឹជួយអោយលូតលាស់ត្រួយខ្ពស់ថ្កើងថ្កាន
ឯវិជ្ជាតឿពិតរំខានរទៅមុខមិនបានខ្ពស់មិនរួច ។
ទាបមានន័យថាមានឱកាសកែឆ្នៃប្តូរផ្លាស់លូតមិនខូច
ប៉ុន្តែតឿវិញគ្មានអ្វីដូចលូតទៅមិនរួចតឿណាំងៗ ៕
កែវ ច័ន្ទបូរណ៍

និពន្ធដោយៈ អ្នកស្រី កែវ ច័ន្ទបូរណ៍ Keo, Chanbo

Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).