ឆ្នាំខាល TIGER
មនុស្សកើតឆ្នាំខាល (ខ្លា)
(ឆ្នាំខាល “ធាតុឈើ” ពង្សយក្សស្រី)
មនុស្សប្រុស-ស្រីណា កើតឆ្នាំនេះ ទំនាយទាយថា ជាមនុស្សចិត្តមានះបន្តិច ហើយកាច តែច្រើនមានអំណាច គេកោតខ្លាចច្រើន អ្នកនោះជាមនុស្សមានសំណាង មានខ្ញុំកំដរច្រើន បើរកស៊ី ជួញដូរច្រើនបានលាភធំ បើធ្វើការរដ្ឋការនឹងបានល្អប្រសើរ ជាមនុស្សមានចិត្តអង់អាច តែឆាប់ខឹងបន្តិច ដល់ចាស់ជរាមានលាភច្រើន ។
មនុស្សកើតឆ្នាំនេះ រមែងជាមនុស្សមាននិស្ស័យអង់អាច ក្លាហានស្វាហាប់ដូចជាសត្វខ្លា រិទ្ធិឫក្ស ពារសុភាពរាបសារ និយាយស្តីតិច ចូលចិត្តធម្មជាតិនិងតូរ្យតន្រ្តី ។ ជាមនុស្សពេញចិត្តនឹងកាមារម្មណ៍ មិនចេះឆ្អែតឆ្អន់ ពាក្យសម្តីច្រើនគម្រោះគម្រើយ ចូលចិត្តនិយាយកម្លែង ចំអកឡកឡើយឱ្យអ្នកដ៍ទៃ ។ ច្រើនជឿគេងាយ មាត់រឹងនិយាយមិនព្រមចាញ់នរណា ឆាប់ខឹងតែឆាប់បាត់ ចិត្តល្អ មានមិត្តភ័ក្តិច្រើន ប៉ុន្តែមិត្តទាំងនោះច្រើនតែនាំរឿងក្តៅក្រហាយមកឱ្យ ធ្វើគុណមិនកប ។
ជាមនុស្សមានបុណ្យវាសនាខ្ពស់ មានរាសីក្នុងខ្លួន សត្រូវប៉ុនប៉ងព្យាបាទមិនបាន ទៅនៅកន្លែង ណា អ្នកផងទាំងឡាយតែងស្រលាញ់រាប់អាន ។
មុខរបរដែលស័ក្តិសមបំផុត សម្រាប់មនុស្សនេះគឺ ធ្វើគ្រូបាធ្យាយ ធ្វើពេទ្យ ឬ ធ្វើការរដ្ឋការក្នុង ក្រសួងហិរញ្ញវត្ថុ ពីព្រោះជាមនុស្សឆ្លាតឈ្លាសវៃ ប៉ិនប្រសប់ក្នុងការរកប្រាក់កាស ។
ទំនាយបន្ថែមតាមខែកំណើត
ទំនាយប្រចាំខែមិគសិរ
មនុស្សប្រុស-ស្រីណា កើតឆ្នាំខាល ខែមិគសិរ ទំនាយថាៈ នឹងមានលាភ មានអ្នកមានបុណ្យ អំណាចរាប់រកយកជាមេត្រី ប្រចុបប្រចែងឱ្យដល់ ខ្លួនហើយនឹងបានគ្រឿងឧបភោគ បរិភោគយ៉ាង បរិបូណ៌ ជួនកាលមានគេនាំរង្វាន់ខាន់ខាវ មកដល់លំនៅ ដ្ឋាន បើសិនជាមានរោគ ច្រើនតែឈឺពោះ ។
ទំនាយប្រចាំខែបុស្ស
មនុស្សប្រុស-ស្រីណា កើតឆ្នាំខាល ខែបុស្ស ទំនាយថាៈ នឹងមានដំណើរត្រូវចេញចរ ទៅកាន់ទីឆ្ងាយ ពីទីកន្លែងធ្លាប់រស់នៅ ត្រូវនឿយព្រួយ ព្រោះតែគំនិតរបស់ខ្លួន ទាំងចិត្តទាំងគំនិត ទៀតសោត ក៏មិនសូវទៀងទាត់ ។ ចំពោះស្វាមី និង ភរិយា ច្រើនរអ៊ូរទាំ រញ៉ាំរញ៉ូវ ស្រួលតែដើរចរចុះ ចរឡើងទៅឯណេះឯណោះញយៗ ។
ទំនាយប្រចាំខែមាឃ
មនុស្សប្រុស-ស្រីណា កើតឆ្នាំខាល ខែមាឃ ទំនាយថាៈ នឹងបានរបស់របរផ្សេងៗ រមែង ហូរចូលមករឿយៗ សូម្បីអាហារភស្តភាជាបណ្ណាការ ក៏ត្រូវបានមានយ៉ាងពោរពេញចិន្តា ។ ក៏ប៉ុន្តែថា សត្រូវមាន ព្រោះសេចក្តីច្រណែនឈ្នានីស ។
ទំនាយប្រចាំខែផល្គុន
មនុស្សប្រុស-ស្រីណា កើតឆ្នាំខាល ខែផល្គុន ទំនាយថាៈ ក្នុងពេលនេះ នឹងបានរបស់ ជាទីស្រលាញ់ ឬជាឯកលាភ (លាភដែលវិសេសវិសាល) យ៉ាងរីករាយ បើសិនជាចាប់ផ្តើមធ្វើការរកស៊ី ឬនិយាយកិច្ចការប្រចាំជាមួយ នឹងអ្នកមុខអ្នកការ បានផល យ៉ាងទូលំទូលាយ ហើយមានរាសីរីករុងរឿង ប៉ុន្តែកុំធ្វេសប្រហែសខ្លួនពេក ក្រែងមានជំពប់ ប៉ះទង្គិចពុំស្រួល ។
ទំនាយប្រចាំខែចេត្រ
មនុស្សប្រុស-ស្រីណា កើតឆ្នាំខាល ខែចេត្រ ទំនាយថាៈ នឹងមានដំណើរត្រូវចេញចរ ទៅកាន់ទីឆ្ងាយ ពីទីកន្លែងធ្លាប់រស់នៅ ត្រូវនឿយព្រួយ ព្រោះតែគំនិតរបស់ខ្លួន ទាំងចិត្តទាំងគំនិត ទៀតសោត ក៏មិនសូវទៀងទាត់ ។ ចំពោះស្វាមី ភរិយា ច្រើនរអ៊ រទាំ រញ៉ាំរញ៉ូវ ស្រួលតែដើរចរចុះ ចរឡើង ទៅឯណេះឯណោះ ញយៗ ។
ទំនាយប្រចាំខែពិសាខ
មនុស្សប្រុស-ស្រីណា កើតឆ្នាំខាល ខែពិសាខ ទំនាយថាៈ នឹងមានលាភ មានអ្នកមានបុណ្យអំណាច រាប់រកយកជាមេត្រី ប្រចុបប្រចែងឱ្យដល់ ខ្លួនហើយនឹងមានគ្រឿងឧបភោគបរិភោគយ៉ាងបរិបូណ៌ ជួនកាលមានគេនាំរង្វាន់ខាន់ខាវ មកដល់លំនៅ ដ្ឋាន បើសិនជាមានរោគ ច្រើនតែឈឺពោះ ។
ទំនាយប្រចាំខែជេស្ឋ
មនុស្សប្រុស-ស្រីណា កើតឆ្នាំខាល ខែជេស្ឋ ទំនាយថាៈ មិនសូវល្អ ត្រូវបង់ខាតរបស់ ទ្រព្យផ្ទាល់ខ្លួន បើមិនដូច្នោះទេ ក្រែងមានជម្ងឺដម្កាត់ មិត្តភក្តិក៏ចង់បែរជាមើលបំណាំ កើតរង្កៀសចិត្ត ឯស្វាមី ភរិយា នឹងមានការស្ទោគស្ទានចិត្ត ឈ្លោះទាស់ ទែងគ្នាញឹកញយ ចេះតែមានការអាប់អួ ដល់គ្នា និង គ្នា ជាអចិន្រ្តៃយ៍ ។
ទំនាយប្រចាំខែអាសាឍ
មនុស្សប្រុស-ស្រីណា កើតឆ្នាំខាល ខែអាសាឍ ទំនាយថាៈ ក្នុងពេលនេះ នឹងបានរបស់ជា ទីស្រឡាញ់ ឬជាឯកលាភ(លាភដែលវិសេសវិសាល) យ៉ាងរីករាយ បើសិនជាចាប់ផ្តើមធ្វើការរកស៊ី ឬ និយាយកិច្ចការជាមួយនឹងអ្នកមុខអ្នកការ បានផលយ៉ាង ទូលំទូលាយ ហើយមានរាសីរីករុងរឿង ប៉ុន្តែកុំធ្វេសប្រហែសខ្លួនពេក ក្រែងមានជំពប់ប៉ះទង្គិចពុំស្រួល ។
ទំនាយប្រចាំខែស្រាពណ៍
មនុស្សប្រុស-ស្រីណា កើតឆ្នាំខាល ខែស្រាពណ៍ ទំនាយថាៈ បើសិនគិតការអ្វីៗ នឹងបានសម ប្រាថ្នាគ្រប់យ៉ាង បើធ្វើការរកស៊ីជិតឆ្ងាយ ក៏សមប្រកបតាមចិត្តនឹក ប៉ុន្តែពេលនេះច្រើនមានរោគ ឈឺក្បាល វិលមុខ ឈឺភ្នែក ឈឺត្រចៀក បើមិនខ្លាំង ក៏តិចដែរ ។
ទំនាយប្រចាំខែភទ្របទ
មនុស្សប្រុស-ស្រីណា កើតឆ្នាំខាល ខែភទ្របទ ទំនាយថាៈ នឹងបានទទួលដំណឹងពីញាតិ មិត្តជិតឆ្ងាយ ឬមិត្តភក្តិជាទីស្រលាញ់រាប់អាន ដែលឃ្លាត គ្នាយូរហើយ នឹងមកដល់ បើនិយាយការ ប្រាស្រ័យជាមួយនឹងអ្នកធំ ឬនាយចៅហ្វាយនឹងបានគួរជាទី ជឿទុកចិត្ត តទៅត្រូវបានជាទីលើក តម្កើងពីនាយជាធំ ក្នុងពេលនេះគួរប្រយ័ត្ន ចង្កេះ ខ្នងក្រែងមានថ្លោះ គ្រេចជាដើម ។
ទំនាយប្រចាំខែអស្សុជ
មនុស្សប្រុស-ស្រីណា កើតឆ្នាំខាល ខែអស្សុជ ទំនាយថាៈ មិនសូវល្អ ត្រូវបង់ខាតរបស់ ទ្រព្យផ្ទាល់ខ្លួន បើមិនដូច្នោះទេ ក្រែងមានជម្ងឺដម្កាត់ មិត្តភក្តិ ក៏ចង់បែរជាមើលបំណាំ កើតរង្កៀសចិត្ត ឯស្វាមី និង ភរិយា នឹងមានការស្ទោគស្ទានចិត្តឈ្លោះ ទាស់ទែងគ្នាញឹកញយ ចេះតែមានការអាប់អួ ដល់គ្នា និង គ្នាជាអចិន្ត្រៃយ៍ ។
ទំនាយប្រចាំខែកត្ដិក
មនុស្សប្រុស-ស្រីណា កើតឆ្នាំខាល ខែកត្តិក ទំនាយថាៈ នឹងបានជាទីនិយមចូលចិត្ត នៃអ្នក ផងទាំងជិតទាំងឆ្ងាយ បើមានសត្រូវខ្លះក៏គង់ បរាជ័យ ចាញ់ដៃថយកម្លាំងចុះញ៉មចូលខ្លួន មកជា មិត្តវិញ ទៅណាៗតែងមានគេកោតសរសើរជានិច្ច ។
ចុចលើរូបឆ្នាំនិមួយៗ ដើម្បីមើលជោគជតារាសី Click on animal picture to see your horoscope.
🔸Last Updated កំណែចុងក្រោយ on June 9, 2024