
Bhikkhu San Sochea
លាចាកសិក្ខាបទៈ May 21st, 2023
Website: SanSochea.org
YouTube: @SanSocheaOfficials
Facebook: SanSocheaFB
| 🤔ផ្កាឈូកតែងដុះក្នុងបឹងភក់ | លាយដោយទឹកល្អក់ជាធម្មតា |
| តែឈូកលូតផុតជលសា | ក៏ក្លាយជាផ្កាមានរស្មី។ |
| 🤔ក្លិនក៏ក្រអូបរូបក៏ល្អ | មានទាំងកេសរត្របកថ្មី |
| ទុកណាជាភ្លៀងជោកជាំដី | ផ្កាឈូករីកថ្មីមិនសើមឡើយ។ |
| 🤔រីជាតិជាមនុស្សរស់ក្នុងលោក | ជាប់ស្ទោកក្នុងភក់ឆ្ងាយពីត្រើយ |
| លង់ក្នុងកិលេសឥតស្រាកស្បើយ | កុំនៅកន្តើយប្រឹងឆាប់រ៉ា។ |
| 🤔គួរយកតម្រាប់ផ្កាបទុម | បឺតផ្តុំជីវជាតិគឺកុសលា |
| សន្សំកេសរគឺបញ្ញា | លូតផុតសង្សារដូចផ្កាឈូក។ |
ភិក្ខុវជិរប្បញ្ញោ សាន សុជា Bhikkhu San Sochea
ដកស្រង់ចេញពីសៀវភៅ ដំណើរជីវិត ដោយព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា


🔸កំណែចុងក្រោយ Last Updated on April 5, 2025 by Johnny ចន្នី




