គាថាទី ៧ |
☸️សម័យមួយ ព្រះមានព្រះភាគទ្រង់គង់នៅក្នុងក្រុងសាវត្ថី ទ្រង់ដោះស្រាយនូវប្រស្នារបស់ ព្រះអានន្ទ ទើបត្រាស់នូវព្រះគាថានេះថា៖
ន បុប្ផគន្ធោ បដិវាតមេតិ |
ន ចន្ទនំ តគរមល្លិកា វា |
សតញ្ចា គន្ធោ បដិវាតមេតិ |
សព្វា ទិសា សប្បុរិសោ បវាយតិ ។ |
ចន្ទនំ តគរំ វាបិ ឧប្បលំ អថ វស្សិកឹ |
ឯតេសំ គន្ឋជាតានំ សីលគន្ធោ អនុត្តរោ ។ |
☸️ក្លិនផ្កាឈើផ្សាយទៅច្រាសខ្យល់មិនបាន ក្លិនខ្លឹមចន្ទន៍ក្តី ក្លិនខ្លឹមក្រស្នាក្តី ក៏ផ្សាយទៅច្រាសខ្យល់មិនបាន ចំណែកក្លិនរបស់សប្បុរសទាំងឡាយ រមែងផ្សាយទៅច្រាសខ្យល់បាន ព្រោះសប្បុរស រមែងផ្សាយបានគ្រប់ទិស។
☸️ក្លិននៃសីល ជាគុណជាតប្រសើរបំផុត ជាងគន្ធជាតទាំងនេះគឺ ខ្លឹមចន្ទន៍ ខ្លឹមក្រស្នា ផ្កាឧប្បល ផ្កាម្លិះលា។
ភិក្ខុ សាន សុជា Bhikhu San Sochea
☑️ រីអស់ជាតិក្លិនបុប្ផាទាំងឡាយ ទោះក្រអូបសាយបានឆ្ងាយយ៉ាងណា ផ្សាយទៅបានត្រឹមបណ្តោយវាតា តែផ្សាយគន្ធាច្រាសខ្យល់មិនបាន ។ ☑️ ចំណែកឯសីលនៃពួកបណ្ឌិត ដែលលោកប្រព្រឹត្តឥតក្តីធ្វេសប្រាណ ផ្សាយក្លិនក្រអូបទៅសព្វទីឋាន ច្រាសខ្យល់ក៏បានគ្មានទើសទាក់អ្វី ។
ដកស្រង់ចេញពីសៀវភៅ ព្រះធម្មបទ៣០គាថា ដោយព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា