ក្រមា Posted on November 6, 2025November 6, 2025 by Johnny ចន្នី ចំនួនទស្សនា: 30 បង្ហោះដោយ:Johnny ចន្នី នត្ថិ សន្តិ បរំ សុខំ សុខដទៃក្រៅពីសេចក្តីស្ងប់ពុំមានឡើយ។ 🔸គួរធើ្វនូវបុណ្យទាំងឡាយ ដែលនាំសេចក្ដីសុខមកឲ្យ។ ក្រមា តំបន់ខ្លះហៅជាកន្សែងជួនខុសកន្លែង ហៅក្រមាយកមកជួតរុំជុំកេសាចេញចរយាត្រាក្រោមថ្ងៃក្តៅ។ជួនកាលគេយកមកបង់ករលាស់ចេញមកបក់មូសទៅជួនយកជូតញើសល្អពេកកូវជួនរុំខ្លួននៅជួសខោខ្លី។កាលខ្លះដូនចាស់យកចងពុងជួនក្មេងគួចថង់ដាក់ចំណីជួនធ្វើសំពាយដើរកាត់ព្រៃជួនឆ្វាយរង្វេលទូលកញ្ជើ។មានកាលគេយកធ្វើអង្រឹងយោលកូនព្រលឹងលក់ប្រហើរជួនកាលដណ្តប់កាយប្រសើរក្រមាបំរើអស់ខេមរា។សំខាន់បំផុតខែកក្តឹកអាំងភ្លើងពេលព្រឹកខ្យល់រងាតំកង់អាំងភ្លើងរុំក្រមាកក់ក្តៅកាយាសុខក្សេមក្សាន្ត។ពេលមានទុក្ខព្រួយស្រក់ទឹកភ្នែកក្រមារំលែកទុក្ខពីប្រាណជូតស្ងួតទឹកភ្នែកវិយោគស្រាន្តក្រមាកល្យាណប្រោសចិន្តា។មិត្តមួយយ៉ាងល្អកម្ររកក្រមានាំជោគដល់ខេមរាអ្នកស្រុករស់ក្សាន្តជុំគ្រួសារបានគុណក្រមាបំរើរៀងអើយ។ និពន្ធដោយៈ អ្នកស្រី កែវ ច័ន្ទបូរណ៍ Keo, Chanbo Share this article: