នត្ថិ សន្តិ បរំ សុខំ
សុខដទៃក្រៅពីសេចក្តីស្ងប់ពុំមានឡើយ។
🔸កម្មតែងចែកសត្វទាំងឡាយ ឲ្យថោកទាបនឹងថ្លៃថ្លា។
កុំស្រឡាញ់អ្នកដ៏ទៃជាងម៉ែកុំឃើញគេថាល្អជាងម្ដាយ
| សូមក្រើនដល់កូនប្រុស | ស្រីទាំងអស់គ្រប់ៗប្រាណ |
| ចូរអ្នកតាំងសន្ដាន | កុំបានភ្លេចទុក្ខរបស់ម៉ែ។ |
| បើអ្នកអាយុ ២០ | សូមអ្នកលៃគិតរិះរេ |
| កាលយើងបានបីខែ | តើម៉ែយើងធើ្វអ្វីខ្លះ។ |
| ហៃកូនគ្រប់ប្រាណអើយ | កុំព្រងើយចូររហ័ស |
| ម៉ែឪនៅលើផ្ទះ | អ្នករវៀសសន្សំបុណ្យ។ |
| បានម្ហូបចំណីគាប់ | ជូនគោរពអ្នកមានគុណ |
| ជូនគាត់ពិសាមុន | អ្នកបានបុណ្យជាប្រាកដ។ |
| សំពត់អាវស្លៀកពាក់ | បើប្រលាក់បោកហាលបត់ |
| រៀបចំល្អម៉ត់ចត់ | នេះជាវត្តកូនទាំងឡាយ។ |
| ម៉ែពុកមានជម្ងឺ | រោគយាយីសកលកាយ |
| ផ្លាស់ប្ដូរបបរបាយ | ចូរខ្វល់ខ្វាយថែរក្សា។ |
| ពេលជាទឹកនោះស្រាល | ក្នុងពេលកាលមានរោគា |
| ទឹកស្រាលប្រែក្លាយជា | ធ្ងន់ហត្ថាលើកពុំបាន។ |
| រវាំងការរាក់ជ្រៅ | មើលទីនៅទីសំរាន |
| សំរាមធូលីមាន | បោសជូតលាងឱ្យស្អាតផង។ |
| សូមអ្នកធើ្វតបគុណ | ប្រសើរលន់ឥតសៅហ្មង |
| ល្អហើយបានបុណ្យផង | ត្រង់គន្លងនៃកុសលា។ |
| រីជនអសប្បុរស | ទោះជាមនុស្សឬទេវតា |
| សរសើរហើយរក្សា | ជួយការពាររាល់ថ្ងៃខែ។ |
| បានជាខ្ញុំរំលឹក | អាណិតនឹកអស់ឪម៉ែ |
| នឹកដល់កូនផងដែរ | សូមរិះរេចារចែងចប់។ |
| តែសូមផ្ដាំចុងក្រោយ | បើថ្លោះធ្លោយសូមកុំស្អប់ |
| សូមផ្ដាំចាំឱ្យជាប់ | សូមកុំស៊ីដប់សងមួយ។ |

កំណាព្យនិពន្ធដោយៈ ធម្មាចារ្យ ឆឹង កាន


🔸កំណែចុងក្រោយ Last Updated on May 12, 2025 by Johnny ចន្នី






