កញ្ជើធ្លុះ

កញ្ជើវាធ្លុះទើបជ្រុះទ្រព្យបាត់ការមិនប្រយ័ត្នទើបបាត់របស់
អវិជ្ជានាំកាយឲ្យឆ្ងាយសប្បុរសចិត្តមិនត្រង់ស្មោះលេចចូលតណ្ហា។
ចាក់ទឹកមិនពេញព្រោះពាងធ្លុះគូទឥតដែលលាងជូតទើបវាមិនភ្លឺ
ខ្លួនសុទ្ធតែក្អែលម៉ែស្តីមិនឈឺស្បែកគ្មានពន្លឺព្រោះក្អែលរុំកោះ។
ចិត្តដែលធ្លុះធ្លាយភាយចូលកិលេសមានរន្ធដូច្នេះទើបមិនចេះគ្រប់
ទោះបីរកបានទាំងថ្ងៃទាំងយប់មិនអាចបញ្ឈប់លោភៈនោះឡើយ។
ចុកគូទកញ្ជើរើមើលបាតពាងឆ្វេងស្តាំចំហៀងឲ្យបានជិតល្អ
រន្ធតូចរន្ធធំកុំឲ្យចំហអ្នករែកត្រេកអរព្រោះទឹកឆាប់ពេញ
ពាងជិតទឹកពេញបណ្តេញមោហៈស្ទាក់ផ្លូវទោសៈដោយមិនប្រហែស
បិទស្នាមលោភៈដែលមានបែកប្រេះទើបពួកកិលេសអស់តម្រិះចូល។
ចិត្តធ្លាយបានបិទជីវិតមានន័យកិលេសភិតភ័យលែងហ៊ាននៅជិត
បញ្ញាកើតឡើងព្រោះស្តាប់បណ្ឌិតផ្លូវឆ្ងាយប្រែជិតងងឹតប្រែភ្លឺ។
ភ្លឺឡើងកាលណានេត្រាមើលច្បាស់ព្រះធម៌ល្អល្អះចិញ្ចាចចិញ្ចែង
ឱវាទព្រះពុទ្ធគួរឲ្យស្ងប់ស្ងែងទ្រង់ត្រាស់សម្តែងប្រោសយើងគ្រប់គ្នា។
(កាព្យរាយ)

ដកស្រង់ចេញពីសៀវភៅកំណាព្យព្រះធម៌ ភាគ១០


និពន្ធដោយៈ ឧបាសក អោក បូរ៉ា
Facebook

🔸Last Updated កំណែចុងក្រោយ on October 10, 2024

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).