ស្រណោះម្ដាយថ្ងូរម៉ែស្រែក

ពំនោលដោយៈ ព្រះគ្រូ សាន់ មនោសារ
គួរអាសូរចិត្តអាណិតម៉ែអស់៩ខែម៉ែពរផ្ទៃ
ស៊ូទ្រាំចាញ់គភ៌ញ័រល្ហិតល្ហៃអាស្រ័យបុត្រភ្ងាផ្ញើជីវិត។
ម្ល៉ឹងហើយម៉ែនៅនឹកស្រឡាញ់លំបាកម្ដេចមិញឥតបើគិត
ទន្ទឹងឱ្យតែខែមកជិតចិត្តពិតចង់ឃើញបុត្រពិសី។
ពេលឆ្លងទន្លេម៉ែឈឺណាស់ឈឺក្រៃឈឺក្រាស់ហួសឧបមេយ្យ
ស្ទើរផុតជីវិតចាកលោកកិយវិស័យមច្ចុរាជមករង់ចាំ។
បើម៉ែបានឆ្លងផុតវាលធំម៉ែស្ដាប់កូនយំម៉ែចំណាំ
សំឡេងកូនតូចដូចបណ្ដាំផ្សះផ្សាំទ្រូងម៉ែឱ្យល្ហែពិត។
ម៉ែចិញ្ចឹមកូនម៉ែថ្នាក់ថ្នមបំពេរបីបមលោមប្រណីត
ឆ្លងកាត់តំណក់នៃលោហិតផ្តិតដោយឱរាដ៏ថ្លាស្អាត។

កំណាព្យនិពន្ធដោយៈ ធម្មាចារ្យ ឆឹង កាន

🔸Last Updated កំណែចុងក្រោយ on September 13, 2024

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).